ព័ត៌មានទាន់ហេតុការណ៍៖

(គជប)បើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំបដិសេធបញ្ជីបេក្ខភាពនៃគណបក្សនយោបាយ របស់គណបក្សភ្លើងទៀន

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំបដិសេធបញ្ជីបេក្ខភាពនៃគណបក្សនយោបាយ របស់គណបក្សភ្លើងទៀន នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា, គ.ជ.ប បានបើកសវនាការជាសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹងសំណុំរឿងលេខ ០៥១ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។ 

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិក ក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា ពាក្យបណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងសុំបដិសេធបញ្ជីបេក្ខជននៃ គណបក្សនយោបាយរបស់គណបក្សភ្លើងទៀន នៃសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានដើមបណ្តឹងឈ្មោះ ម៉ៅ មុន្នី ហើយដែលបានប្រគល់សិទ្ធិជូន លោកមេធាវីឈ្មោះ ទៀង វុទ្ធា ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

(គជប)បើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះ លើបណ្តឹងសុំបដិសេធបញ្ជីបេក្ខភាពនៃគណបក្សនយោបាយ របស់គណបក្សភ្លើងទៀន ចាត់ទុកជាការអញ្ជើញអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខានផងដែរ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖