ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិកត្រៀមដាក់ទណ្ឌកម្មលើតំណាងរាស្ត្ររុស្ស៊ី ជាង៣០០រូប

ចែករំលែក៖

មន្ត្រីអាមេរិកបានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានត្រៀមដាក់ទណ្ឌកម្មទៅលើតំណាងរាស្ត្រ៣០០រូបនៅក្នុងរដ្ឋសភានៃប្រទេសរុស្ស៊ី ។ តាមគម្រោងការដាក់ទណ្ឌកម្មនឹងអនុម័តនៅថ្ងៃទី២៤ ខែមីនា ក្នុងពេលដែលប្រធានាធិបតីបៃឌិនបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប។

សារព័ត៌មាន Wall Street Jour បានផ្សាយថា ពេលបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប លោកបៃឌិននឹងជួបពិភាក្សាជាមួយណាតូស្តីពីបញ្ហានៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។ គម្រោងដាក់ទណ្ឌកម្មថ្មី គឺសំដៅទៅលើបុគ្គល៤០០រូប ក្នុងនោះមានតំណាងរាស្ត្រ៣២៨រូប និងក្រុមអ្នកមាននៅក្នុងប្រទេសរុស្ស៊ី។

មន្ត្រីអាមេរិកបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មនឹងត្រូវបានប្រកាសជាសាធារណៈ ដោយមានការចូលរួមពីបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប ក៏ដូចជាប្រទេស G7 ។ មកទល់ពេលនេះគេមិនទាន់ដឹងថា ការដាក់ទណ្ឌកម្មប៉ះពាល់យ៉ាងណាដល់រុស្ស៊ីនោះឡើយ។
សភារុស្ស៊ី មាន២ ក្នុងនោះរដ្ឋសភាមាន៤៥០កៅអីតំណាងរាស្ត្រ និងព្រឹទ្ធសភាមាន ១៧០កៅអី។ ចំណែកការដាក់ទណ្ឌកម្មរបស់អាមេរិកគឺទៅលើតំណាងរាស្ត្រក្នុងគណបក្សកាន់អំណាចរបស់លោកពូទីន៕ ដោយ៖ ធីរីណា

រូបថត៖AP


ចែករំលែក៖