ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពី “វិធានការគ្រប់គ្រងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា ”

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពី “វិធានការគ្រប់គងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា” 

យោងតាមលិខិតលេខ ០៣៩ល អ.ជ.ប. ត. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់ អ្នកឧកញ៉ា- លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុនវិនិយោគនានា ដែលបាន នាំចូល និងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន មេត្តាជ្រាបថា ក្នុងស្មារតីពង្រឹងការ គ្រប់គ្រងលើការប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឱ្យបានត្រឹមត្រូវតាមមុខសញ្ញា ប្រើប្រាស់ពិតប្រាកដ សាមីក្រុមហ៊ុនទាំងអស់ត្រូវ : 

១. គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ប្រើប្រាស់ក្នុង ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្តង់ដារប្រើប្រាស់របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

២. ប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនឱ្យចំតាមគោលដៅដែលខ្លួនបានស្នើសុំ និង ហាមលក់ដូរ ឬធ្វើអាជីវកម្មបន្តទៅឱ្យក្រុមហ៊ុនដទៃទៀត។

៣-មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ផ្នែកគីមី ដើម្បីគ្រប់គ្រង និងបញ្ហាប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀនសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

៤. មានការកត់ត្រាច្បាស់លាស់អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។

៥- ធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីការនាំចូលនាំចេញ និងការប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀន ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

សាមីក្រុមហ៊ុននឹងត្រូវប្រឈមនឹងការបាត់បង់ការលើកទឹកចិត្ត ព្រមទាំងប្រឈមនឹងទោសទណ្ឌ ផ្សេងៗទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមិនគោរព ឬគោរពមិនបានត្រឹមត្រូវ តាមការណែនាំដូចរៀបរាប់ខាងលើនេះ។

អាស្រ័យហេតុនេះ សូមអ្នកឧកញ៉ា-លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុន មេត្តាអនុវត្តតាមការណែនាំដូចបានរៀបរាប់ដូចខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖