ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសស្រី២នាក់ចុះលេងទឹកមិនប្រយ័ត្នរអិលជើងធ្លាក់ចូលទឹកជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ ក្មេងប្រុសស្រី២នាក់ចុះលេងទឹកមិនប្រយ័ត្នធ្វើឱ្យរអិលជើងធ្លាក់ចូលទឹកជ្រៅលង់ស្លាប់ទាំង២ ។ ហេតុដែលបណ្តាលឱ្យលង់ស្លាប់ទាំងពីរនាក់នោះ គឺដោយសារតែពេលឃើញម្នាក់លង់ទឹកហើយម្នាក់ទៀតក៏ចុះទៅជួយទើបបណ្តាលឱ្យលង់ស្លាប់ទាំងពីរនាក់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ​អាទិត្យ​១០កើត ខែផល្គុន​ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០២២​ វេលាម៉ោង​១៧:៣០នាទី​ ស្ថិតនៅ​ចំណុច​ព្រែកទេរ ភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ​។ នេះបើយោងតាមរបាយការណ៍របស់សមត្ថ

កិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍បុសលាវដែលបានបញ្ជាក់ថា: មានករណី​មនុស្សលង់ទឹក​ស្លាប់ចំនួន​០២នាក់នៅចំណុចខាងលើ។ ជនរងគ្រោះ​ទាំងពីរនាក់នោះមាន១-ឈ្មោះ​យោ សុខណី ភេទ​ស្រី  អាយុ​១៦ឆ្នាំ ជនជាតិ​ខ្មែរ​ មានស្រុកកំណើតនៅភូមិ១០៤ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ​ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិព្រែកកូវ​ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ​។  ២-ជនរងគ្រោះ​ឈ្មោះ​រិន  ណាសួន ភេទប្រុស  អាយុ​១០ឆ្នាំ ជនជាតិ​ខ្មែរ​ រស់នៅ​ភូមិ​ព្រែកកូវ ឃុំបុសលាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ។

   សមត្ថកិច្ចបន្តថា ក្រោយការសាកសួរពត៌មានពីក្មេងស្រីរិន រក្សាដែលបានទៅលេងទឹកដែរនោះបានឱ្យដឹងថា ពេលឃើញឈ្មោះរិន ណាសួន ចុះលេងទឹកហើយរអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅធ្វើឱ្យលង់នោះ ជនរងគ្រោះឈ្មោះយោ សុខណី បានចុះទៅជួយស្រង់ឈ្មោះរិន ណាសួន ក៏រអិលជើង​ធ្លាក់​ចូល​ទឹកជ្រៅលង់ស្លាប់ទាំង២នាក់តែម្ដង។

    ក្រោយមន្ត្រីជំនាញនិងនគបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបុសលាវចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ហើយបាន សន្និដ្ឋានថា: កុមារានិងកុមារីទាំងពីរ ពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានស្លាកស្នាមណាមួយគួរឲ្យកត់សម្កាល់ឡើយ ហើយ(សព ទាំង០២)សមត្ថកិច្ចក៏បានប្រគល់ទៅឲ្យសាច់ញាតិ ធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា៕

ដោយ៖មាស សុផាត


ចែករំលែក៖