ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីលុបរាល់ការរឹតត្បិតកាត់បន្ថយការធ្វើតេស្តសម្រាប់អ្នកទេសចរ

ចែករំលែក៖

សិង្ហបុរីបានសម្រេចលុបចោល រាល់ការរឹតត្បិត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក៏ដូចជាការធ្វើតេស្តសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ ការចាប់ផ្តើមអនុវត្តគឺនៅដើមខែមេសាឆ្នាំ២០២២ ។ នេះជាជំហានថ្មីដើម្បីរស់នៅជាមួយកូវីដ-១៩ ។
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀងឡុង បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា នៅតាមទីតាំងសាធារណៈក៏មិនមានការបង្ខំឱ្យពាក់ម៉ាស់ដូចកាលពីមុនដែរ ហើយពលរដ្ឋក៏បានជួបជុំគ្នាបានច្រើនផងដែរ។ លោកលី បញ្ជាក់ថា នេះជាជំហានវិជ្ជមានមួយនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ -១៩នាពេលកន្លងមក។
បច្ចុប្បន្ន អ្នកទេសចរបរទេសគឺត្រូវតែមានលិខិតបញ្ជាក់ពីការធ្វើតេស្ត PCR ឬក៏ធ្វើតេស្តផ្សេងទៀតនៅតាមទីតាំងសុខាភិបាលក្នុងរយៈពេល៤៨ម៉ោង មុនពេលចូលសិង្ហបុរី ។ ជាមួយគ្នានេះដែរ អ្នកទេសចរចាំបាច់ត្រូវតែទិញធានារ៉ាប់រ៉ង ដែលមានតម្លៃសរុប ២២ពាន់ដុល្លារ សម្រាប់ព្យាបាលកូវីដ-១៩ ពេលមានករណីឆ្លងដល់អ្នកទេសចរ។
ប៉ុន្តែនៅដើមខែមេសា រាល់ការរឹតត្បិតនឹងត្រូវបានលុបចោល បង្កលក្ខណៈងាយស្រួលបំផុតដល់អ្នកទេសចរបរទេសដែលចង់មកទស្សនាសិង្ហបុរី៕

ដោយ៖ធីរីណា


ចែករំលែក៖