ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះទំនាស់ពាក្យសម្តីរវាង សូ ដានីតា និងយ៉ែម សំអូន

ចែករំលែក៖

ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល  បន្ទាប់ពីសារផ្លែផ្កាឲ្យគ្នាលេចឡើងនៅ ថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២២នេះ។  តារាសម្តែង សូដានីតា បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀង លោក យ៉ែម សំអូន ដោយភ្ចាប់សារប្រកាសជាសាធារណៈថានាង សុំបញ្ឃប់រាល់ការងារជាមួយក្រុមតន្រ្តីDara entertainment របស់លោកយ៉ែម សំអូន។ 

ខ្លឹមសារដែលតារាស្រី សូដានីតា ថែមទាំងបានmentionភ្ចាប់មកនូវក្រុមតមន្រ្តី Dara entertainmentនិង ឈ្មោះ លោក យ៉ែម សំអូន បានរៀបរាប់ថា ‘’១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយ នាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដងដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតបតាំងពីក្តៅក្រហាយ !  កញ្ចក់ អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្សគឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគេល្អខ្លះផង ‘’ ។ក្រោយការបង្ហោះសារខាងលើភ្លាមៗនោះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍និងងឿងឆ្ងល់យ៉ាងខ្លាំង  តើមានរឿងអ្វីកើតឡើងរវាងតារាស្រី សូដានីតា និង លោកយ៉ែម សំអូន ដែលគេដឹងលោកជាប្រធានក្រុមតន្រ្តីDara enterrainmentខាងលើ បានជាដល់ថ្នាក់ធ្វើឱ្យនាងឈានដល់ការបង្ហោះសារបែបនេះ។ ជុំវិញការបង្ហោះខាងលើគេប្រទេះឃើញ ផេកdara entertainmentដែលមានលោក យ៉ែម សំអូន ធ្វើជាប្រធាន បានចូលទៅបញ្ចេញមតិឆ្លើយឆ្លងទៅកាន់តារាស្រី សូដានីតា មិនបាច់សុំទោសខ្ញុំទេព្រោះខ្ញុំគឺជាអ្នកសុំមុនហើយសម្រាកដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង។ ភ្លាមៗតារាស្រី សូដានីតា បានឆ្លើយតបវិញថា  ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចុឹង គួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដ៏ទៃផង ។ លោកបន្តថា បើនិយាយពីរឿងតម្លៃរិតតែឆ្ងាយគ្នាហើយក្នុងនាមខ្ញុំជាប្រធានខ្ញុំត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំខ្ញុំគ្រាន់តែមិនដែលនិយាយតែបើអ្នកបង្ខំខ្ញុំអត់និយាយខ្ញុំមានភស្តុតាងទាំងអស់ អ្នកដៀលប្រធានរបស់អ្នកកប់មាត់  នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ។យ៉ាងណាមិញក្រោយឃើញបែបនេះគេកត់សម្គាល់ឃើញថា មានមិត្តៗសិល្បៈជាច្រើនបាននាំគ្នាចូលទៅខមិននិងសូមឲ្យតារាទាំង២ដួងខាងលើមានការអីសម្រួលគ្នាទៅ សុទ្ធតែជាមិត្តគ្នាសោះ ដោយក្នុងនោះក៏បានឃើញប្រធានសិល្បៈកម្ពុជាអ្នកនាង ចន ច័ន្ទលក្ខណា ក៏បានចូលទៅសម្រួលបញ្ហានេះផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖