ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឱកាសទៅលេងWorld Cupក្នុងប្រទេសកាតាក្រោយពួកគេយកឈ្នះលើក្រុមជម្រើសជាតិម៉ាស៊ីដូនៀខាងជើងក្នុងលទ្ធផល២-០។
ក្នុងការប្រកួតជម្រុះ Play-off នេះ ម្ចាស់ផ្ទះបានគ្រប់គ្រងបាល់ស្ទើរតែ៧០ភាគរយទៅហើយតែនៅតែពិបាកយកឈ្នះលើក្រុមភ្ញៀវដែលព្យាយាមលេងការពារច្រើន ប៉ុន្តែពួកគេនៅតែអាចទទួលបានជ័យជម្នះហើយ២គ្រាប់របស់ម្ចាស់ផ្ទះបានមកពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Bruno Fernandes របស់ក្លិបបិសាចក្រហម Manchester United។
កីឡាករវ័យ២៧ឆ្នាំ Bruno Fernandes បានថ្លែងក្រោយការប្រកួតចប់ថា “ខ្ញុំមិនបានខ្វល់ពីជោគជ័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅថ្ងៃនេះទេ ប៉ុន្តែការប្រកួតនេះនឹងធ្វើឲ្យខ្ញុំចងចាំជានិច្ចដោយសារតែវាបានជួយប្រទេសជាតិរបស់ខ្ញុំបានទៅលេងWorld Cup។”
គួរបញ្ជាក់ថាក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឈ្នះជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ក្នុងប្រទេសបារាំង និងលើកពានUEFA Nations League នៅក្នុងទឹកដីរបស់ខ្លួនក្នុងឆ្នាំ២០១៩។ ពួកគេបានទៅលេងWorld Cupជាប់ៗគ្នា៦លើកហើយមិនធ្លាប់បានបាត់ឱកាសលេងកម្មវិធីធំៗម្តងឡើយក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ៕
ដោយ៖ ភារៈ