ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយរងការរិះគន់ អាមេរិកបានបង្កើនការផលិតមីស៊ីលដែលអ៊ុយក្រែនត្រូវការដើម្បីប្រឆាំងរុស្ស៊ី

ចែករំលែក៖

បណ្តាញព័ត៌មាន CNN បានបញ្ជាក់ថា មន្ទីរបញ្ចកោណអាមេរិក បានប្រកាសបង្កើនការផលិតកាំជ្រួចមីស៊ីលការពារដែនអាកាស Stinger និងកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ Javelin ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែនក្នុងសង្គ្រាមទប់ទល់ជាមួយរុស្ស៊ី ។
តាមបញ្ជីសម្ភារយោធាដែល អ៊ុយក្រែនស្នើឱ្យអាមេរិកផ្តល់ជំនួយគឺមានមីស៊ីល៥០០ដើមប្រភេទ Javelin និងមីស៊ីល Stinger។ គិតត្រឹមថ្ងៃទី៧ខែមីនា ក្រោយរយៈពេលមិនដល់២សប្តាហ៍ផង អាមេរិកនិងណាតូបានបញ្ជូនអាវុធសរុប១៧ពាន់ដើមសម្រាប់ប្រឆាំងរថក្រោះ និងកាំជ្រួចមីស៊ីលការពារដែនអាកាស២ពាន់គ្រាប់ ។
ក្នុងពេលនេះដែរ សេតវិមានអាមេរិក បានប្រកាសថា នឹងផ្តល់ជំនួយជាទឹកប្រាក់៨០០លានដុល្លារ ជាមួយនឹងប្រព័ន្ធមីស៊ីល Stinger ៨០០គ្រាប់ និងមីស៊ីល Javelin ចំនួន២ពាន់ដើម ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណអាមេរិក Jessica Maxwell បានឱ្យដឹងថា ការផលិតមីស៊ីល Stinger ដែលបានផ្អាកនាពេលកន្លងមក ពេលនេះបានចាប់ផ្តើមដំណើរការផលិតជាថ្មីទៅតាមសំណើរបស់ប្រទេសដែលមានតម្រូវការ៕ ដោយ៖ ធីរីណា

រូបថត​ ៖ The Defense Post


ចែករំលែក៖