ព័ត៌មានទាន់ហេតុការណ៍៖

ការគាំទ្រប្រធានាធិបតីពូទីនកើនឡើងខ្ពស់ក្រោយធ្វើសង្គ្រាមនៅអ៊ុយក្រែន

ចែករំលែក៖

តាមការលើកឡើងរបស់មជ្ឈមណ្ឌល Levada បានប្រកាសថា ពលរដ្ឋរុស្ស៊ីបានបង្កើនការគាំទ្រដល់ប្រធានាធិបតីពូទីនកើនឡើងខ្ពស់ បន្ទាប់ពីការបញ្ជូនទាហានវាយប្រហារប្រទេសអ៊ុយក្រែន។
តាមការស្ទង់មតិរបស់មជ្ឈមណ្ឌល Levada សកម្មភាពយោធារបស់ប្រធានាធិបតីពូទីន ទៅលើប្រទេសអ៊ុយក្រែនទទួលបានការគាំទ្រពីពលរដ្ឋ ហើយប្រធានាធិបតីក៏ទទួលបានការគាំទ្រខ្ពស់រហូតដល់២/៣នៃពលរដ្ឋក្នុងប្រទេស ។ នេះជាចំនួនអ្នកគាំទ្រកើនឡើងខ្ពស់មិនធ្លាប់មាន។
តាមមជ្ឈមណ្ឌល Levada ដែលមានជំនាញតាមដានពីទំនុកចិត្តរបស់ពលរដ្ឋទៅលើប្រធានាធិបតីបានបញ្ជាក់ថា ចាប់តាំងពីលោកពូទីនឡើងកាន់អំណាចនៅឆ្នាំ១៩៩៩ ការគាំទ្រពីពលរដ្ឋសម្រាប់រូបលោកគឺលើសពី៦០% ។
ការគាំទ្រប្រធានាធិបតីពូទីន បានកើនឡើងខ្ពស់ចាប់តាំងពីរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ នៅពេលនេះការគាំទ្រកើនឡើងដល់ជាង ៨៣%។ កាលពីមុនការបញ្ជូនទាហានវាយប្រហារអ៊ុយក្រែន មានការគាំទ្រ៧១%៕

ដោយ៖ ធីរីណា


ចែករំលែក៖