ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរសជនជាតិវៀតណាមម្នាក់​ ក្រោយ​ឆក់កាបូបមន្ត្រីគយម្នាក់ ធ្វើ​ការ​នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឃាត់ខ្លួនបុរស​ជនជាតិវៀតណាមម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ឆក់កាបូបពីមន្រ្តីគយម្នាក់​ បានសម្រេច​ហើយ​ព្យាយាម​ជិះរត់គេចខ្លួន​ ប៉ុន្តែ​ជនរងគ្រោះ​ភ្លាមៗ​រាយការណ៍ប្រាប់សមត្ថកិច្ចជួយ​អន្តរាគមន៍​ ដេញតាមចាប់​ជនសង្ស័យ​ រួមនឹង​វត្ថុតាង​ជាក់ស្ដែង​។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោងប្រហែ​ល​ ១០យប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវក្រោយផ្សារទំនើប Orange ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ជនសង្ស័យមានឈ្មោះ NGCLYEN LE CHANH ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (លិខិតឆ្លងដែនមិននៅជាប់ខ្លួន)។ រីឯ​ជនរងគ្រោះ ឈ្មោះ ផង់ ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីគយ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងល្បាតបានធ្វើការស្រាវជ្រាវចេញពួនស្ទាក់ រហូតកម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់បានជនសង្ស័យ ០១នាក់ នៅចំណុចម្តុំចំការស្ពៃ ស្ថិតក្នុងសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែក​សម្ភារៈដែលបាត់បង់រួមមាន៖

– កាបូបយួដៃ ម៉ាក LV ចំនួន ០១

– កាបូបលុយ តូច ម៉ាក POLO ពណ៌ខ្មៅ ចំនួន ០១

– កូនសោរថយន្ត ចំនួន ០១

– សម្គាល់ខ្លួននិងកាតធនាគារ មួយចំនួន។

– លុយអាមេរិក ចំនួន ៩០០ (ប្រាំបួនរយ)ដុល្លារ (នៅក្នុងកាបូបលុយ ម៉ាក POLO)។

– លុយខ្មែរ ចំនួនប្រហែល ៦លានរៀល (នៅក្នុងកាបូបយួដៃម៉ាក LV) ។ ដោយឡែក​សម្ភារៈដែលដកហូតបានរួមមាន ៖

– ទូរស័ព្ទដៃ ចំនួន ៣គ្រឿង 

     ▪︎iPhone (ជារបស់ជនសង្ស័យ)

     ▪︎OPPO និង Samsung (ជារបស់ជនរងគ្រោះ)

– ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1O-4835 (មធ្យោបាយធ្វើសកម្មភាព)។

– លុយខ្មែរ ប្រហែល 20ម៉ឺនរៀល។ 

– លុយអាមេរិក ប្រហែល 860$ (ក្រដាស 100 ចំនួន 8សន្លឹក, ក្រដាស 50$ ចំនួន 1សន្លឹក, ក្រដាស 10$ ចំនួន 1សន្លឹក) – ក្នុងនោះ ជារបស់ជនរងគ្រោះ 800$។

– កូនសោររថយន្ត ចំនួន 1 (របស់ជនរងគ្រោះ)

– អត្តសញ្ញាណប័ណ្ណ 1សន្លឹក (របស់ជនរងគ្រោះ)

– កាត ATM 2សន្លឹក ( ABA , Canadia ) (របស់ជនរងគ្រោះ)

– កាតសមាជិកបក្សប្រជាជន ចំនួន 1 (របស់ជនរងគ្រោះ)

– ប័ណ្ណ ប.ស.ស ចំនួន 1 (របស់ជនរងគ្រោះ)

– ប័ណ្ណបើកបរ ចំនួន 1 (របស់ជនរងគ្រោះ)

– កាតចាក់វ៉ាក់សាំង ចំនួន 1 (របស់ជនរងគ្រោះ)

– លិខិតឆ្លងដែន ចំនួន 1ក្បាល ។ 

បច្ចុប្បន្ន​ករណីនេះ​ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តនីតិវិធីជំនាញ ៕

ដោយ​៖សហការី​


ចែករំលែក៖