ព័ត៌មានទាន់ហេតុការណ៍៖

ប្រព័ន្ធសន្តិសុខត្រូវបានរឹតបន្តឹងមុនថ្ងៃបេីកសម្ពោធផ្លូវថ្នល់ចំនួន ៣៨ខ្សែ ក្នុងខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញរបស់គណបញ្ជាការឯកភាពខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងថែរក្សា ការពារ សន្តិសុខ ជូនសម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូអមដំណើរ ក្នុងការអញ្ជេីញចុះពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប និងចូលរួមពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវថ្នល់ចំនួន ៣៨ខ្សែ ដែលទេីបស្ថាបនារួចនៅក្នុងខេត្តសៀមរាបដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ត្រីស្នងការបានបញ្ជាក់បន្ថែមទៀតថា : កម្លាំងសមត្ថកិច្ចចម្រុះត្រូវបានដាក់ពង្រាយ និងល្បាតតាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្តសៀមរាប ដេីម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖