ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងស្រាទៅរកស្រីនៅ​ម្តុំ​វត្ត​ភ្នំ ត្រូវនាង​បន្លំ​លួច​លុយ​អស់​២០​ម៉ឺន​រៀល រួចហៅ​គ្នា​មក​វា​យបណ្តាល​ឲ្យ​បែកក្បាល​​ហូរ​ឈា​ម​

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ផឹក​ស្រវឹងស្រា​បាន​ទៅ​រក​សេវាកម្ម​ផ្លូវ​ភេទ​នៅ​ម្តុំ​វត្ត​ភ្នំ ហើយក៏បាននិយាយ​ចរចា​តម្លៃ​ត្រូវ​គ្នាជាមួយនារីម្នាក់ ​រួចបានឡើងជិះម៉ូតូឡំប្រឺតាទៅ​រក​ផ្ទះសំណាក់ ស្រាប់តែ​ត្រូវ​នារី​រូប​នោះ​បន្លំ​លួច​លុយ​អស់​២០​ម៉ឺន​រៀល និង​បាន​ហៅ​គ្នា​មក​វា​យ បណ្តាល​ឲ្យ​បែកក្បាល​​ហូរ​ឈា​ម​ស្រោច​ខ្លួន ។

ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើលឡើង​កាលពី​​ម៉ោង​៣​ទៀប​ភ្លឺឈានចូល ថ្ងៃ​ទី​០៨ ខែមេសា ឆ្នាំ​២០២២ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស មុខ​សណ្ឋាគារ​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

បុរស​រង​គ្រោះ​សុំ​មិន​ប្រាប់​អត្តសញ្ញាណបាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ទើបនឹង​ចេញពី​កម្មវិធី​មិត្តភក្តិបានផឹកស្រា​ស្រវឹង​ស្រឿង​ៗ ហើយក៏បានទៅវត្តភ្នំរកនារីកំដរអារម្មណ៍ ខណៈ​​គាត់​ទៅ​ដល់​បាន​ត្រូវចិត្ត​នារី​ម្នាក់ រួច​និយាយ​ថ្លៃ​ត្រូវរ៉ូវ​គ្នា ក៏ឡើងជិះម៉ូតូឡំប្រឺតាទៅ​រក​ផ្ទះសំណាក់​ដើម្បី​គេង​។

ប្រភព​ដដែល​បន្ត​ថា នៅតាមផ្លូវនារីរូបនោះ​បាន​បន្លំ​លួច​លុយ​គាត់​អស់​ចំនួន​២០​ម៉ឺន​រៀល ​និងទារចុះពីលើម៉ូតូម៉ូតូឡំប្រឺតា មិន​ព្រមទៅ​ជាមួយ​គាត់​ទេ ធ្វើ​ឲ្យ​មានការ​ប្រកែក​គ្នា ហើយ​នារី​រូប​នោះ ក៏​បាន​ហៅ​គ្នា​មក​វា​យ​រូប​គាត់ បណ្តាល​ឲ្យ​បែកក្បាល​ហូរ​ឈា​ម​ស្រោច​ខ្លួន ដោយ​ចោទប្រកាន់​ថា លួច​ទូរស័ព្ទ​នាង​នោះ​ទៅ​វិញ ។

រីឯនារីដែលសង្ស័យថាលួចលុយគេនោះ បាន​​ឱ្យ​ដឹង​ដែរ​ថា មូលហេតុ​ដែល​គាត់​វា​យ​បុរស​រូប​នោះ ព្រោះចង់​ការពារ​ខ្លួនដោយសារបុរសរូបនេះមានគំនិត​ចង់​លួច​ទូរស័ព្ទ​របស់​នាង ។

បន្ទាប់ពី​ពេល​កើតហេតុ ដោយមានការភ្ញាក់ផ្អើលខ្លាំង ហើយ​បុរសរងគ្រោះខ្លាចខ្មាសគេផងនោះ ក៏បានឡើងជិះម៉ូតូឡំប្រឺតា​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ដោយ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖