ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនពរ លោក លោកស្រី មន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
លិខិតជូនពរ លោក-លោកស្រី មន្ត្រីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ថ្ងៃទី ១៣-១៤ និង១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ឆ្នាំ២០២២ គឺជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេល ខាងមុខនេះ ខ្ញុំសូមជូនពរប្រសិទ្ធពរសូមលោក-លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន រួចចាកផុត ពីជំងឺផងទាំងពួងដើម្បីជាបង្គោលត្រជាក់ត្រជុំសម្រាប់គ្រួសារ ។
ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់លោក-លោកស្រីដែលរយៈកាលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មក្នុងនាមជាសហការីបាន គៀកស្មាគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវចំពោះការកិច្ចក្នុងការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ទន្ទឹមនេះ ខ្ញុំក៏សូមយកឱកាសតាមរយៈលោក-លោកសី ផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងសូមជូនពរបវរមហាប្រសើរជូនចំពោះក្រុម គ្រួសារ ប្ដី ប្រពន្ធ កូន និងបណ្តាសាច់ញាត្តិ ពិសេសមន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺសូមឆាប់បាន ជាសះស្បើយនិងវិលត្រលប់មកបម្រើការងារនៅអង្គភាពវិញ ។
នាឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងទេវតា ឆ្នាំថ្មីព្រះនាម កិរិណីទេវី សូមជួយប្រោះព្រំសិរីមង្គលវិបុលសុខជូន លោក-លោកស្រី កូនប្រុស-ស្រី និង ចៅទាំងអស់ សូមជួបតែសេចក្តីសុខ សុភមង្គលព្រមទាំងទទួលបាននូវពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម លោក-លោកស្រីទទួលនូវការរាប់អានយ៉ាងជ្រាលជ្រៅបំផុតពីខ្ញុំ ៕
ដោយ ៖ សុខ ខេមរា