ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទៃដីបឹងទន្លេបាទីកាន់តែរួមតូចដោយសារតែមានការរំលោភបំពាននិងចាក់ដីបំពេញកាន់កាប់ជាឯកជន

ចែករំលែក៖

ខេត្តតាកែវ ៖ ដីបឹងទន្លេបាទីរួមតូចដោយសារអ្នកមានអំណាចរំលោភយកខណៈរដ្ឋាភិបាលកំពុងសង្គ្រោះបឹងទន្លេសាប។

រីឯអាជ្ញាធរថ្នាក់ស្រុកនិងខេត្តហាក់ ដូចជាមិនចាប់អារម្មណ៍ចំពោះបញ្ហាដែលកំពុងកើតមាននៅតំបន់ទន្លេបាទីដែលជារមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍បានច្រើននៅជិតក្រុងភ្នំពេញឡើយ។

តាមការឱ្យដឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញរមណីយដ្ឋានទន្លេបាទីបានឱ្យដឹងថា ទន្លេបាទីជាទីរម្មណីយដ្ឋានប្រវត្តិសាស្រ្តហើយផ្ទៃដីបឹងលាតសន្ធឹងជាប់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនឹងជាប់ស្រុកបាទីខេត្តតាកែវដោយមានទទឹង១០០០ម៉ែត្រនិងបណ្ដោយ ៧០០០ម៉ែត្រជាអាងស្តុបទឹកទ្រទ្រង់ដល់ប្រាងប្រាសាទប្រវត្តិសាស្រ្ត។ ផ្ទៃទឹកនៅតំបន់ទន្លេបាទីមានសារៈ សំខាន់ខ្លាំងណាស់ក្នុងការទ្រទ្រង់ដល់ប្រាងប្រាសាទនានាដែលនៅជុំវិញនោះ។

បងប្អូនប្រជាពលរដ្ឋបានបន្តទៀតថា បច្ចុប្បន្នផ្ទៃអាងបឹងទន្លេបាទីបានរួមតូចជា៤០ភាគរយហើយពោលគឺទទឹងសល់ត្រឹមតែ៧០០ម៉ែត្ររីឯបណ្ដោយសល់ត្រឹម តែ៥០០០ម៉ែត្រនោះទេ ដោយសាតែក្រុមអ្នកមានលុយមានអំណាចច្បាមយក,ខ្លះបានចាក់ដីលប់បឹងជាបន្ត បន្ទាប់។ ក្នុងចំណោមបុគ្គលអ្នកច្បាមយកសុទ្ធតែមន្រ្តីគ្រាក់ៗថែមទៀតផង។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថាពួកគាត់ចង់ឃើញប្រមុខរាជរដ្ឋាភិបាលប្រើវិធានការក្តៅសង្គ្រោះបឹងទន្លេ បាទីជាបឹងប្រវត្តិសាស្រ្តដូចបឹងទន្លេសាបនិងយកអ្នកពាក់ពន្ធ័មកផ្ដន្ទាទោសតាមនិតិវិធានច្បាប់។ ប្រសិនបើគ្មានវិធានការជាក់លាក់ពីប្រមុខរាជរដ្ឋាភិបាលទេនោះបឹងទន្លេបាទីនឹងត្រូវប្រឈមចំពោះការបាត់បង់ក្នុងពេលឆាប់ៗនេះហើយបានរំពឹងលើអាជ្ញាធរស្រុកនិងខេត្តហាក់ដូចជាមិនទាន់ឃើញមានចំណាត់ការអ្វីជាក់លាក់ក្រៅតែពីស្ងាត់ស្ងៀមរហូតនោះ។

លោកញឹប ស្រ៊នប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានអោយដឹងថារឿងដីបឹងទន្លេបាទីមិនស្ថិតក្រោមការគ្រប់គ្រងរបស់លោកទេគឺពាក់ពន្ធ៏ជំនាញច្រើនណាស់បើអ្នកកាសែតចង់ដឹងច្បាស់សួរទៅអាជ្ញាធរស្រុកគេទៅគេដឹងហើយព្រោះមូលដ្ឋានគេជាអ្នកគ្រប់គ្រង។

អភិបាលស្រុកបាទីលោក ភួន ឈឹម មិនលើកទូរសព្ទអ្នកកាសែតឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖