ព័ត៌មានទាន់ហេតុការណ៍៖

លោក កុយ គួង បានទទួលជួប លោក Saurabhr Kumar អគ្គលេខាធិការ នៃក្រសួងការបរទេសឥណ្ឌា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោក កុយ គួង រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Saurabhr Kumar អគ្គលេខាធិការ នៃក្រសួងការបរទេសឥណ្ឌា​។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, ជំនួបនេះ បានពិនិត្យឡើងវិញលើការវិវត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ទ្វេភាគីក្នុងវិស័យផ្សេង​ៗ និងពិភាក្សារិះរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងផលប្រយោជន៍រួម​។ លោក Saurabhr Kumar អមដោយ​ លោក Vishvas Sapkat អគ្គនាយកនៃក្រសួងការបរទេសឥណ្ឌា និងលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, សេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្ដីពីហេតុការណ៍សម្លាប់ជនស៊ីវិល នៅក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅបានលើកឡើងថា, 

1. យើង រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយប្រជា ជនអ៊ុយក្រែន ចំពោះហេតុការណ៍សម្លាប់ជនស៊ីវិលនៅប្រទេសអ៊ុយក្រែន។ យើងសូមកាន់ ទុក្ខជាមួយគ្រួសារជនរងគ្រោះ ដែលអ្នកជាទីស្រឡាញ់របស់ខ្លួន បានស្លាប់បាត់បង់ជីវិត នៅ ក្នុងជម្លោះ។

2. យើងសូមគាំទ្រការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យមានការស៊ើបអង្កេត ឯករាជ្យលើរាល់ការចោទប្រកាន់ថាមានអំពើឃោរឃៅប្រព្រឹត្តទៅលើជនស៊ីវិលស្លូតត្រង់ រួម ទាំងនៅទីក្រុងប៊ុឆា (Bocha)ដើម្បីចៀសវាងមានហេតុការណ៍នេះកើតឡើងជាថ្មីទៀត និង ដើម្បីផ្តល់នូវយុត្តិធម៌។

3. យើងក៏សូមគូសបញ្ជាក់អំពីសារៈសំខាន់ដ៏ចាំបាច់នៃច្រករបៀងមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យ មានការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៃជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។

4. យើងសូមអំពាវនាវយ៉ាងជាក់ច្បាស់ ឱ្យមានកិច្ចប្រឹងប្រែងយ៉ាងពេញទំហឹងពីគ្រប់ភាគីទាំង អស់ ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីបញ្ចប់ និងបញ្ឈប់មិនឲ្យមានការប្រយុទ្ធគ្នាកាន់តែ ធ្ងន់ធ្ងរឡើង ហើយយើងនឹងខិតខំជាអតិបរមាដើម្បីកុំឲ្យជម្លោះរីករាលដាល ដែលគ្មានបាន ផលអ្វីក្រៅតែពីការបន្តបង្ហូរឈាមគ្នា។

5. យើងសូមរំលឹកឡើងវិញពីការអំពាវនាវរបស់យើងឱ្យមានបទឈប់បាញ់ ឬការផ្អាកបាញ់គ្ន ជាបន្ទាន់ និងការបន្តកិច្ចសន្ទនានយោបាយទូលំទូលាយ ដែលនឹងនាំទៅរកសន្តិភាពជានិរន្តរ នៅអ៊ុយក្រែន ៕ 

ដោយ ៖ សិលា


ចែករំលែក៖