ព័ត៌មានទាន់ហេតុការណ៍៖

សៀមរាបសង្ក្រាន្ត​ បានរៀបចំរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១២ ដល់ ១៦ ខែមេសា ឆ្នាំ២០២២

ចែករំលែក៖

ខេត្ដសៀមរាប ​៖​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២ ដែលមានពីរទីតាំងធំៗ។ គិតមកត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ទីតាំងទាំងពីរបានរៀបចំរួចរាល់ជាស្ថាបពរដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិខាងមុខនេះ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២២។ 

សូមបញ្ជាក់ផងដែរថា​ ទីតាំងទាំងពីរមានកម្មវិធីដូចខាងក្រោម ៖

-ក្នុងក្រុងមាន៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង និងការប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២២។

-ប្រាសាទចៅសាយទេវតាមានពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងស្រង់ព្រះ។ 

រដ្ឋបាលខេត្ត​សៀមរាប​ អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ_ដឹងគុណស្ថាបនិក_មគ្គទេសក៍ឯក_និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ_ដែលនាំមកនៅសន្តិភាព_និងឯកភាពជាតិពេញលេញ សៀមរាបផ្ទះខ្ញុំ ៕

ដោយ​៖សហការី​


ចែករំលែក៖