អ្នកទស្សនាជិត៤២០,០០០នាក់បានចូលទៅក្នុងទីលានប្រណាំងរថយន្តAlbert Park នៃកម្មវិធី Australian Grand Prix ដើម្បីបង្កើតកំណត់ត្រាថ្មីនៃអ្នកចូលរួមនៅទីលានប្រកួត និងខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាមួយនេះ។ ទីក្រុងមែលប៊នបានត្រលប់មកវិញនៅលើប្រតិទិនប្រណាំងនៅឆ្នាំនេះ បន្ទាប់ពីខកខានក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ និងការរឹតបន្តឹងការធ្វើដំណើរ។
កម្មវិធីបានត្រឡប់មកវិញជាមួយនឹងសំឡេងកងរំពង ខណៈដែលអ្នកគាំទ្របានសម្រុកទៅកាន់ផ្លូវដើម្បីអបអរសាទរការប្រណាំងរបស់ Charles Leclerc មកពី Ferrari ដែលឈ្នះការប្រណាំងជាលើកទី២របស់គាត់ប្រចាំឆ្នាំដើម្បីពង្រីកការនាំមុខជើងឯកពិភពលោករបស់គាត់។
អ្នករៀបចំបាននិយាយថា មនុស្សចំនួន៤១៩,១១៤នាក់បានចូលរួមក្នុងរយៈពេល៤ថ្ងៃ ដោយបានបំបែកកំណត់ត្រាពីមុនចំនួន៤០១,០០០នាក់ដែលបានកំណត់នៅឯការសម្ពោធ Grand Prix នៅទីក្រុង Melbourne កាលពីឆ្នាំ១៩៩៦។ មនុស្សចំនួន ១២៨,២៩៤នាក់បានទស្សនាការប្រណាំងកាលពីថ្ងៃចន្ទ ដោយ៥៥,១០៧នាក់បានកើនឡើងកាលពីថ្ងៃអាទិត្យដើម្បីស្រូបយកបរិយាកាស បើទោះបីវាជាថ្ងៃដែលមិនមានរថយន្ត Formula 1ចូលទីលានក៏ដោយ។
កម្មវិធីប្រណាំងនៅទីក្រុង Melbourne បានឡើងដល់កំពូល៤០០,០០០នាក់ ដែលបានចូលរួមព្រឹត្តិការណ៍ US Grand Prix កាលពីឆ្នាំមុននៅទីក្រុង Austin រដ្ឋ Texas ដែលជាចំនួនអ្នកចូលរួមខ្ពស់បំផុតរបស់ Formula 1 ក្នុងឆ្នាំ២០២១។ ប៉ុន្តែចំនួនមានតិចជាង៥២០,០០០នាក់ដែលបានចូលរួមទស្សនាការប្រណាំងកាលពីឆ្នាំ១៩៩៥ នៅទីក្រុង Adelaide ដែលជាលើកចុងក្រោយនៃការប្រកួត Australian Grand Prix នៅទីនោះ មុនពេលប្តូរទៅទីក្រុង Melbourne ៕
ដោយ៖ ភារៈ(រូបភាព ៖ AFP/CNA)