ព័ត៌មានទាន់ហេតុការណ៍៖

OPEC ៖ មិនមានប្រភពផ្គត់ផ្គង់ណាមួយជំនួសរុស្ស៊ីបានឡើយ

ចែករំលែក៖

បណ្តាប្រទេសនាំប្រេងចេញ (OPEC) កាលពីថ្ងៃទី១១ខែមេសា បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មបច្ចុប្បន្ននិងអនាគតទៅលើប្រទេសរុស្ស៊ី នឹងបង្កឱ្យមានវិបត្តិទ្រង់ទ្រាយធំពីប្រភពផ្គត់ផ្គង់ប្រេងនៅលើពិភពលោក ។
នៅក្នុងកិច្ចប្រជុំនៅទីក្រុង Vienna សហគមន៍អឺរ៉ុប បានអំពាវនាវឱ្យមានវិធានការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី ហើយបានស្នើដល់ OPEC បង្កើនការផលិតប្រេង។ ទន្ទឹមនឹងនោះ អឺរ៉ុបសង្ឃឹមថា OPECនឹងផ្តត់ផ្គង់ប្រងបន្ថែមដល់ពិភពលោក។
អគ្គលេខាធិការអង្គការ OPEC លោក Mohammad Barkindo បានប្រកាសថា អង្គការនេះនឹងបាត់បង់ប្រេងនាំចេញរហូតដល់៧លានបារ៉ែលក្នុង១ថ្ងៃ ដោយសារតែការដាក់ទណ្ឌកម្មរុស្ស៊ី ។ សហគមន៍អឺរ៉ុបបានបញ្ជាក់ថា អង្គការ OPEC មានតួនាទីធានាដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក។ ប៉ុន្តែអង្គការ OPEC បានបដិសេធការអំពាវនាវរបស់អាមេរិកនិងអង្គការថាមពលអន្តរជាតិ ស្តីពីការបន្ថែមប្រេងដើម្បីរក្សាតម្លៃ ។ បច្ចុប្បន្នតម្លៃប្រេងបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល១៤ឆ្នាំកន្លងមក៕ ដោយ៖ ធីរីណា

(រូបថត៖Reuters )


ចែករំលែក៖