ភ្នំពេញ ៖ ស្ថិតក្នុងវរោកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ឈានចូល ពុទ្ធសករាជ២៥៦៦ ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរជ័យឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ និងជន្មាយុយឺនយូរ។ នេះជាការបង្ហោះសារលើផេកផ្លូវការ របស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាបុត្រា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរទៀតថា, ខ្ញុំសូមឆ្លៀតយកឱកាសនេះ សូមគោរពអរគុណថ្នាក់ដឹកនាំដែលបានលះបង់ តស៊ូដើម្បីប្រទេសជាតិ និងបានផ្តល់ឱកាសដល់យើងខ្ញុំបានរីកធំធាត់ លូតលាស់ក្រោមដំបូលសន្តិភាព ហើយតែងតែបន្តជាម្លប់ក្នុងការបណ្តុះបណ្តាល យើងខ្ញុំដែលជាកម្មាភិបាលជំនាន់ក្រោយស្របតាមបុព្វហេតុ និងមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ។លោកថ្លែងបន្តថា, សារជាថ្មីម្តងទៀត សូមទេវតាថែរក្សាឆ្នាំថ្មី ព្រះនាម កិរិណីទេវី តាមយាងជួយបីបាច់ថែរក្សាអភិបាលប្រោសព្រំថ្នាក់ដឹកនាំ និងក្រុមគ្រួសារ នូវសព្វសាធុការពរជ័យគ្រប់ប្រការ ជាមួយពុទ្ធពរដ៏ឧត្តុង្គឧត្តម ថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភយ្យោគភាពតរៀងទៅ ៕
ដោយ៖ សិលា