ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៤៤,៥២៩នាក់

ចែករំលែក៖

ខេត្តកែប ៖ រដ្ឋបាលខេត្តក្រុងកែប នៅព្រលប់ថ្ងៃទី១៥ ខែមេសានេះ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃសុក្រ​ ទី១៥​ ខែមេសា​ ឆ្នាំ​២០២២​​ ត្រូវជាថ្ងៃទី២​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​ ២៥៦៥​ គ.ស​ ២០២២​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្សាន្ត​ នៅតាមបណ្ដារមនីយដ្ឋាននានា​ទូទាំង​ខេត្ត​ មានចំនួន​៤៤,៥២៩នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិចំនួន៤៤,១៨១នាក់​ ភ្ញៀវទេសចរបរទេសចំនួន​៣៤៨នាក់​។សូមបញ្ជាក់ថា, +​ សម្រាប់​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយរថយន្តសរុបចំនួន៤,៤១៥គ្រឿង​ ក្នុងនោះ​ រថយន្តតូច​ចំនួន​២,៨៦៥គ្រឿង​ រថយន្តមធ្យមចំនួន​១,៥០៥គ្រឿង​ និងរថយន្តធំចំនួន​៤៥គ្រឿង​។
​ សូមបញ្ជាក់ផងដែរថា​ នៅថ្ងៃទី១៤​ ខែមេសា​ ឆ្នាំ​២០២២​ ម្សិលមិញនេះ​ ខេត្តកែប​ បានទទួលភ្ញៀវទេសចរជាតិ​ និងបរទេស​ សរុបចំនួន​២៥,៥០៣នាក់​ ក្នុងនោះ​ ភ្ញៀវទេសចរ​ជាតិ​មានចំនួន​២៥,២៨៩នាក់​ និងភ្ញៀវទេសចរ​បរទេស​មានចំនួន​២១៤នាក់​៕

ដោយ៖ សិលា


ចែករំលែក៖