ព័ត៌មានទាន់ហេតុការណ៍៖

ទូតជប៉ុនប្រចាំកម្ពុជា៖ “សូមជូនពរលោក ស៊ូ សំអឿន និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២១ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន”

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួនថា សូមអបអរសាទរចំពោះលោក ស៊ូ សំអឿន ដែលជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២១ ដែលលោកកំពុងសិក្សាមុខជំនាញផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ លោកត្រូវទៅប្រទេសជប៉ុនដើម្បីធ្វើការសិក្សានៅឯសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ២០២១ ប៉ុន្តែដោយឥទ្ធិពលនៃជំងឺកូវីដ-១៩ លោកត្រូវសិក្សាតាមរយៈអនឡាញជំនួសវិញ។

ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាបានបន្យថា ឥឡូវនេះ យើងពិតជារីករាយក្រៃលែងដែលលោកបានធ្វើដំណើរទៅប្រទេសជប៉ុនដើម្បីបន្តការសិក្សានាថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២។

   ស្ថានទូតជប៉ុនសូមសម្តែងការស្ញប់ស្ញែង ចំពោះការអត់ធ្មត់របស់លោកក្នុងការរង់ចាំដល់ថ្ងៃចេញដំណើរ ក៏ដូចជាការខិតខំប្រឹងប្រែងក្នុងការសិក្សាថ្នាក់អនឡាញ។

យើងសូមជូនពរលោកឱ្យបានជោគជ័យគ្រប់ប្រការ ៕


ដោយ : សិលា


ចែករំលែក៖