ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ជាមុខសញ្ញាលួចម៉ូតូ

ចែករំលែក៖

    ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ។ 

    ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹកថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលំជិតកន្លែងលក់ទឹកត្នោតជូ​រ ក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

    ជនសង្ស័យឈ្មោះជា​ បញ្ញា​ ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ​ ។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះអេ​ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ​ ។ 

    តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកេីតហេតុកម្លាំងប្រជាការពារភូមិទួលពង្រ​ បានល្បាតក្នុងមូលដ្ឋានងាយរងគ្រោះ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែឃេីញជនសង្ស័យ២នាក់ឈប់ម៉ូតូហើយឈរលេីផ្លូវ។ដោយមានការសង្ស័យសមត្ថកិច្ចក៏សួរនាំ ភ្លាមៗនោះឈ្មោះអេ​ ក៏បានជិះម៉ូតូគេចខ្លួនបាត់ទៅបន្សល់ទុកបក្ខពួកម្នាក់នៅនឹងកន្លែងកេីតហេតុទេីបកម្លាំងប្រជាការពារសុំធ្វេីការឆែកឆេរលេីដងខ្លួនរកឃេីញដែកសម្រាប់កាច់សោ.កម៉ូតូចំនួន២ដេីមនៅជាប់ចង្កេះទេីបឃាត់ខ្លួននាំយកទៅប៉ុស្តិ៍នគរបាលតែម្តង។ 

   នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាធ្លាប់លួចកាច់សោ.កម៉ូតូប្រជាពលរដ្ឋពិតប្រាកដមែន។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖