ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ អ៊ូ ពុទ្ធាវី ឧបត្ថម្ភថវិកាចំនួន ៤លានរៀល ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ អ៊ូ ពុទ្ធាវី ដែលបានឧបត្ថម្ភថវិកាចំនួន ៤.០០០.០០០រៀល (បួនលានរៀល) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

សូមជម្រាបថា សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជានៅ ៖

👉 ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖

* គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា)

* គណនីប្រាក់រៀល                 100004348127

* គណនីប្រាក់ដុល្លារអាម៉េរិក     300001709996

👉 ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖

* គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

* គណនីប្រាក់រៀល                 180 255 333

* គណនីប្រាក់ដុល្លារអាម៉េរិក     180 255 168

👉 ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង ៖

* លោកជំទាវ ពុំ ចន្ទីនី               លេខទូរស័ព្ទ៖ 012 921 105

* លោកជំទាវ មែន នារីសោភ័គ   លេខទូរស័ព្ទ៖ 012 810 854

* ឯកឧត្តម ឌួង អេលីត               លេខទូរស័ព្ទ៖ 017 248 888 ៕

ដោយ ៖ សិលា


ចែករំលែក៖