ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានដឹកនាំកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងមន្ត្រី នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល  ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងបានចូលបុណ្យជាថវិកា ចំនួន ១០,០០០,០០០០ រៀល ជូនទៅ គ្រួសារសពមន្ត្រីនគរបាល ០២ រូប ក្នុង ០១ រូប ចំនួន ៥,០០០,០០០ រៀល ដែលបានទទួលមរណភាពក្នុងការចុះបំពេញបេសកកម្មបង្កា្របគ្រឿងញៀន នៅចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល  ខេត្តកណ្តាល។ 

សូមបញ្ជាក់ថា, មន្ត្រីនគរបាលបានទទួលមរណៈទី១ លោកវរសេនីយ៍ត្រី ជុច សុភា ឋានៈ នាយបុស្តិ៍ទួលព្រិច សពតម្កល់ធ្វើបុណ្យនៅឃុំទួលព្រិច ស្រុកអង្គស្នួល  ខេត្តកណ្តាល និងមន្ត្រីនគរបាលបានទទួលមរណៈទី២ លោកអនុសេនីយ៍ទោ រីម សុផាន់ណា ឋានៈ មន្ត្រី សពតម្កល់ធ្វើបុណ្យនៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល 

ដោយ ៖ សហការី


ចែករំលែក៖