ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃ សៅរ៍ ៧រោច ខែ ចេត្រ ឆ្នាំខាល ចត្ថាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ មេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ពិន កែវណារិទ្ធ មេបញ្ជាការផ្នែកសឹករងស្រុកអង្គស្នួល តំណាងលោកឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកកណ្ដាល បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធនិងរំលែកទុក្ខជាមួយគ្រួសារសព
១-លោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍ទួលព្រិច ពិធីប្រារព្ធធ្វេីនៅភូមិឈេីបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ដែលបានពលីជីវិតក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មេីសគ្រឿងញៀនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២និង១៥នាទី នៅចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។
-ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកមេបញ្ជាការផ្នែកសឹករងស្រុក បាននាំយកថវិកាលោកមេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្ត ចូលរួមរំលែកទុក្ខចំនួន១,០០០,០០០រៀល ។
សូមបញ្ជាក់ថា, មានថ្នាក់ដឹកនាំជាច្រើន បានផ្ញើរសាររំលែកទុក្ខ និងចូលរួមគោរពវិញ្ញាណក្ខន្ឋ ជូនសពមន្ត្រីនគរបាល០២រូប ដែលបានពលីជីវិត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល គឺ:
១-សពលោកវរសេនីយ៍ត្រី ជុច សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតភូមិឈើបួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
២-សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមបែបប្រពៃណីនិងតាមគន្លងពុទ្ធសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបញ្ជាក់ថា, សពលោកអនុសេនីយ៍ទោ រីម សុផាន់ណា មន្ត្រីផ្នែកប្រឆាំងគ្រឿងញៀន ទើបនិងរៀបការបាន១ខែ ១ថ្ងៃ ទីបំផុត ! ត្រូវលាភរិយា គ្មានថ្ងៃត្រឡប់ ៕
ដោយ ៖ ស្អាង ជ័យ