ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានបង្ហាញពីផ្លាកសញ្ញាណាខ្លះដែលដែលមានសិទ្ធិអាទិភាព។
ជាក់ស្ដែងក្រសួង បានបង្ហាញពីសិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែងគ្នា (មានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព) ប្រសិនអ្នកបើកបរជួបស្ថានភាពដូចនេះតើត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។
ជាមួយគ្នានេះ ក្រសួង ក៏បានបង្ហាញពីផ្លូវមានផ្លាកសញ្ញាសម្គាល់សិទ្ធិអាទិភាព នៅត្រង់ផ្លូវបុំបែកជា៣ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ?
អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចតាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “ ដើម្បីទទួលបានចំណេះដឹងល្អៗ ពីទ្រឹស្តីនៃការបើកបរ នៃច្បាប់ចរាចរណ៍ផ្លូវគោក៕
ដោយ៖ស តារា