តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក WHO ករណីឆ្លងកូវីដ-១៩ នៅលើពិភពលោកបានថយចុះជិត២៥% ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ក្នុងការធ្វើតេស្តកូវីដ១៩ ។
តាមការលើកឡើងរបស់អង្គការសុខភាព WHO ករណីឆ្លងកូវីដ ១៩ គិតចាប់ពីថ្ងៃទី១១-១៧ខែមេសា គឺមានករណីឆ្លងជិត ៥,៦លាននាក់ ថយចុះជាង ២៤% បើប្រៀបធៀបមួយសប្តាហកន្លងមក ។ ចំណែកករណីស្លាប់ដោយកូវីដ ១៩ ក៏បានថយចុះ ២១%ផងដែរ គឺមានអ្នកស្លាប់ដោយកូវីដ១៩ តែ ១៨.២១៥នាក់ ។
តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក ករណីឆ្លងបានថយចុះនៅបណ្តាប្រទេសតំបន់អាមេរិក ដោយមានអ្នកឆ្លងថយចុះ២%។ ចំណែកប្រទេសដែលមានករណីឆ្លងខ្ពស់ក្នុងសប្តាហ៍កន្លងមកមាន កូរ៉េខាងត្បូង មានជាង ៩៧២.០០០នាក់ ។ បារាំង មានករណីឆ្លង ជាង ៨២៧ពាន់នាក់ អល្លឺម៉ង់ មានករណីឆ្លងជាង ៧៦៩ពាន់នាក់…។ ចំណែកករណីឆ្លងដោយកូវីដ ១៩ ច្រើនជាងគេគឺនៅអាមេរិក មានជាង ៣ពាន់នាក់ រុស្ស៊ីជាង ១៧០០នាក់ និងកូរ៉េខាងត្បូង ជាង ១៦០០នាក់។
តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា ករណីឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនៅទូទាំងពិភពលោកមានជាង ៦៤៤ពាន់នាក់ និងស្លាប់២២៣៧នាក់ ។ សរុបអ្នកឆ្លងនៅទូទាំងពិភពលោក បានកើនឡើងដល់ទៅ 508.391.559 នាក់ និងស្លាប់ 6.238.548។ ជាមួយគ្នានេះក៏មានអ្នកជំងឺ460.808.180ព្យាបាលជាសះស្បើយផងដែរ។
ទ្វីដែលមានករណីឆ្លងច្រើនជាងគេបង្អស់លើពិភពលោក គឺ អឺរ៉ុប មានករណីឆ្លង 188.715.256 នាក់ បន្ទាប់មគឺអាស៊ី មានករណីឆ្លង 146.644.112 នាក់ អាមេរិកខាងជើង មានករណីឆ្លង 97.747.366 អាមេរិកខាងត្បូង មានករណីឆ្លង56.651.743 នាក់ អាហ្វ្រិកមានករណីឆ្លងជាង ១១លាននាក់ ទ្វីបអូសេអានី មានករណីឆ្លង ជាង៦,៧លាននាក់៕ដោយ៖ ធីរីណា
រូបថត ៖ Reuters