ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកHUMMERមួយគ្រឿងបានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹងបណ្ដាលឱ្យធ្លាក់អំពូលភ្លើងបែកខ្ទេចខ្ទី រីឯរថយន្តរងការខូចខាតបន្តិចបន្តួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ២៨៩ ជិតផ្សារ៧មករា ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកHUMMERពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2L-8666ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យធ្លាក់អំពូលភ្លើងបែកខ្ទេចខ្ទី ចំណែករថយន្តទៅផ្ទប់ជាប់ជាមួយបង្គោលភ្លើងរងកាខូចខាតបន្តិចបន្តួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ