ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ​ វត្តឥន្ទកោសី(ចុងកោះជ្រូក)

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី​២៣​ ខែមេសា​  ឆ្នាំ​២០២២​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ​ សមិទ្ធផល​នានា​ និងពុទ្ធាភិសេក​នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និង​លោកស្រីជាភរិយា, លោកសៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ។

  ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចូលបច្ច័យចំនួន ៥.០០០.០០០រៀល  លោកវេង សាខុន បានចូលបច្ច័យ ២០.០០០.០០០រៀល និងបានឧបត្ថម្ភរដ្ឋបាលឃុំចំនួន២.០០០.០០០រៀល, កងកម្លាំងចំនួន២០នាក់ ក្នុងម្នាក់ៗ ៣០.០០០រៀល , ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល និងសារុង១ សរុបថវិកា ទាំងអស់ចំនួន៣០.៦០០.០០០រៀល ។ លោកសៀង ណាំ ចូលបច្ច័យ ១២០០ដុល្លារ ឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋទូទាំងឃុំចំនួន ១៥០០គ្រួសារ ក្នុង០១គ្រួសារទទួលបានអង្ករ២០គីឡូក្រាមផងដែរ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖