ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពី “បញ្ហាទឹកនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក” របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងខឺម៉ាមូតុ ប្រទេសជប៉ុន ពីថ្ងៃទី២៣ ដល់ទី ២៤ ខែមេសា ឆ្នាំ២០២២ ។
តបតាមការអញ្ជើញរបស់លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្ដ្រីជប៉ុន និងគណៈកម្មាធិការ ប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលលើកទី ៤ ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ក្រោមមូលបទ “ទឹកសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ “ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ ២៤ ខែ មេសា ឆ្នាំ២០២២ នៅទីក្រុងឌីម៉ាមូតុ ប្រទេសជប៉ុន។
នៅក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃទឹក ដែលជាធនធានចាំបាច់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុង ការធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាពសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈ៖
១- ការបន្តជំរុញការអភិវឌ្ឍ និងសមាហរណកម្មបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ សំដៅគាំទ្រ ដល់ការគ្រប់គ្រងធនធានទឹក ទាំងនៅក្នុងប្រទេស ក្នុងកម្រិតតំបន់ និងសកលលោក។
២- ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច-សង្គមប្រកបដោយការទទួលខុសត្រូវ និង ការគាំទ្រដល់ការអភិវឌ្ឍបៃតង ជាពិសេសសម្រាប់វិស័យកសិកម្ម ជាវិស័យដែលត្រូវ ការប្រើប្រាស់ទឹកច្រើន។
៣- ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីជំរុញ វឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធាន ទឹក ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
៤- ការបន្តគាំទ្រដល់កម្មវិធី គំនិតផ្តួចផ្តើម និងសកម្មភាពនានា គាំទ្រដល់លgam’Se កម្ពស់ចីរភាពសង្គម ក្នុងការប្រើប្រាស់ និងការគ្រប់គ្រងធនធានទឹក សំដៅធានាឲ្យ បានថា ប្រជាជនទូទាំងសកលលោកទទួលបានទឹកមកប្រើប្រាស់តាមតម្រូវការ
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីអំពីការប្តេជាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ តាមរយៈយន្តការនានាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេមេគង្គ ឱ្យកាន់តែ មានប្រសិទ្ធិភាព និងប្រសិទ្ធផលថែមទៀត ក្នុងការឈានទៅសម្រេចគោលដៅ «ទឹកសម្រាប់ការ អភិវឌ្ឍប្រកបដោយចីរភាព ។ សម្តេចតេជោបានបញ្ជាក់នូវជំនឿយ៉ាងមុតមាំថា ឆន្ទៈនយោបាយ កម្រិតខ្ពស់ ការខិតខំប្រឹងប្រែង និងការធ្វើសកម្មភាពរួមគ្នារបស់យើង នឹងធានាឱ្យសម្រេចបាននូវ គោលដៅនេះដោយជោគជ័យ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសដែលបានចូលរួមបានឯកភាពដាក់ចេញ នូវ “សេចក្តីប្រកាសទីក្រុងឳម៉ាមូតុ “ ដែលក្នុងនោះថ្នាក់ដឹកនាំមានទស្សនៈរួមថា ការស្ដារឡើងវិញពី ជំងឺរាតត្បាតកូវីដ-១៩ ទាមទារឱ្យប្រែក្លាយសង្គមបច្ចុប្បន្ន ទៅជាសង្គមដែលផ្តោតលើគុណភាព មាន ភាពធន់ ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលអាចសម្រេចបានតាមរយៈការពង្រឹងសកម្មភាពនានា សម្រាប់និរន្តរភាពនៃធនធានទឹក។ ដើម្បីសម្រេចបាននូវគោលដៅនេះ ថ្នាក់ដឹកនាំទាំងអស់បានប្ដេជ្ញ ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពសម្រាប់វិស័យទឹក ដោយរួមបញ្ចូលទាំង ផ្នែករឹង និងផ្នែកទន់ រួមទាំងការគ្រប់គ្រងទិន្នន័យ។
នៅក្រៅកិច្ចប្រជុំកំពូលខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក គីស៊ីដា ហ្វ៊ីមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានជួបពិភាក្សាទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានរំលឹកដោយការពេញចិត្តចំពោះជោគជ័យន ទស្សនកិច្ចផ្លូវការរបស់លោក គីស៊ីដា នៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីទាំង ពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យជាច្រើនក្នុងរយៈពេលជិត ៧០ ឆ្នាំនេះ។ ពាក់ព័ន្ធនឹងសំណើរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ លោក គីស៊ីដា បានឆ្លើយតបថា ភាគីជប៉ុនក៏យល់ឃើញដូចកម្ពុជាដែរ និងអាច ជាអាទិភាពមួយសម្រាប់អបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅឆ្នាំ២០២៣។
ដោយឆ្នាំនេះជាខួបលើកទី៣០ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់កងកម្លាំងស្វ័យ ការពារជប៉ុននៅកម្ពុជា ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ការពារជាតិ និងសន្តិសុខបន្ថែមទៀត។ លោក គីស៊ីដា បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារបស់ជប៉ុន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត។ លោក គីស៊ីដា បានជម្រាបអំពី បំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធនឹងទឹក ស្របតាមស្មារតីន សេចក្តីប្រកាសទីក្រុងឌីម៉ាមូតូ និងអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និង ឧតុនិយមកម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ សម្ដេចតេជោ ន បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានដើរតួនាទី៧នមុខ ក្នុងការ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងរៀបចំប្រព័ន្ធស្រោចស្រពនៅកម្ពុជា។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងការកង្វល់រួម រួមមាន វិបត្តិនៅមីយ៉ាន់ម៉ា ជម្លោះរវាងអ៊ុយក្រែន-រុស្ស៊ី និងបញ្ហានៅឧបទ្វីបកូរ៉េ។ សម្ដេចតេជោ បានជម្រាបជូនសមភាគីជប៉ុន អំពីលទ្ធផលនៃទស្សនកិច្ចលើកដំបូងរបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន។ នាយករដ្ឋមន្ត្រីជប៉ុន បានកោតសរសើរ និងសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុង ការស្វែងរកដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ។ តាមការអញ្ជើញរបស់សម្តេចតេជោ លោក គីស៊ីដា បានឆ្លើយតបជាវិជ្ជមានថា នឹងទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា នៅចុងឆ្នាំនេះ។
បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោក នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។
លោកនាយករដ្ឋមន្ត្រី គីស៊ីដា បានរៀបចំពិធីលៀងសាយភោជន៍ជូនសម្តេចតេជោនាយក រដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ដើម្បីរឹតចំណងមិត្តភាព និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងជាការសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ដែលបានផ្ដល់ការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ជូនចំពោះ លោក និងគណប្រតិភូជប៉ុន ក្នុងឱកាសដែលលោកបានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ។
ដោយឡែក សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបពិភាក្សាទ្វេភាគីជាមួយលោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបន្តពង្រឹងចំណងមិត្តភាព ជាប្រពៃណី ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ។ នាយករដ្ឋមន្ត្រីឡាវបានថ្លែងអំណរគុណសម្តេចតេជោ ចំពោះអំណោយរបស់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ជាសម្ភារបរិក្ខាពេទ្យ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រថយន្តដឹកវ៉ាក់សាំង១៣គ្រឿង និង ថវិកាដែលបានផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នាយករដ្ឋមន្តី ទាំងពីរ បានប្តេជ្ញាចិត្តអនុវត្តនូវសេចក្តីសម្រេចនានា ដែលបានឯកភាពគ្នានៅក្នុងឱកាសទស្សនកិច្ច ផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ផនខាំ វីផាវ៉ាន់ បានឯកភាពពង្រឹងកិច្ចសហ ប្រតិបត្តិការលើវិស័យការពារជាតិ និងការតភ្ជាប់ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សម្តេចតេជោថា លោកគ្រោងនឹងធ្វើដំណើរទៅខេត្តអាត់តាពើ និងចំប៉ាសាក់ ដែលជាទឹកដ នៃប្រទេសជិតខាងទាំងពីរ ក្នុងគោលបំណងនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានជម្រាបជូន ព្រំដែនខេត្តរតនគីរី ស្ទឹងត្រែង និងព្រះវិហារ ដោយគ្រោងនឹងមានជំនួបជាមួយនឹង លោក អភិបាលខេត្តទាំងបីរបស់កម្ពុជា ដើម្បីពង្រឹងកិច្ចសហការជិតស្និទ្ធរវាងបណ្តាខេត្តជាប់លើ តែនឹង ទន្ទឹមនេះ ភាគីឡាវមានបំណងអញ្ជើញ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចនៅប្រទេស ឡាវ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការ ពេញចិត្តចំពោះបំណងរបស់ លោកនាយករដ្ឋមន្ត្រីឡាវ ដែលមានសារៈសំខាន់ក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោក តិហ្វីយ៉ា ស៊ីណូហារ៉ា អនុប្រធាន ជាន់ខ្ពស់នៃសាជីវកម្មមីតស៊ូប៊ីស៊ី និងលោក កាន់ដា យ៉ូហ្គោ ប្រធានចាត់ការទូទៅ នៃការិយាល័យ តំណាងសាជីវកម្មមីតស៊ូប៊ីស៊ី នៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំកម្ពុជា និងលោក សូមេយ៉ា សាតុរុ នាយកគ្រប់គ្រងនៃក្រុមហ៊ុន TradeWaltz និងលោក កាបាស៊ីម៉ា អ៊ុំគឹអុ អភិបាល ខេត្តឌឺម៉ាមូតុ រួមជាមួយលោក អូនីស៊ិ កាហ្វឹកហ្វឺមិ អភិបាលក្រុងឌឺម៉ាមូតូ និងជាអនុប្រធានគណៈ កម្មាធិការប្រតិបត្តិចម្រុះ នៃកិច្ចប្រជុំកំពូល ស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានដឹកនាំ
ក្រុមធុរជនចំនួន ៨ ក្រុមហ៊ុន ចូលជួបសម្តែងការគួរសម នៅក្នុងឱកាសជំនួបនោះ តំណាងក្រុមហ៊ុន ឯកជនបានជម្រាបជូនសម្តេចតេជោ អំពីសកម្មភាពធុរកិច្ច និងគម្រោងវិនិយោគបន្ថែមនៅកម្ពុជា៕
ដោយ ៖ សុខ ខេមរា