ក្រុមខ្លាំង Paris St-Germain បានឈ្នះពានលីគបារាំងជាលើកទី១០មុនបញ្ចប់រដូវកាល ដែលនៅសល់៤ប្រកួតទៀតចប់ការប្រកួតរដូវកាល បើទោះបីជាការប្រកួតកាលពីយប់ថ្ងៃទី២៣ ខែមេសាទទួលបានលទ្ធផលស្មើគ្នា១ទល់១ជាមួយក្រុម Lens ក៏ដោយ។ ប៉ុន្តែអ្នកគាំទ្របានចាកចេញមុនពេលចប់ការប្រកួតដើម្បីអបអរនៅខាងក្រៅកីឡដ្ឋានដោយគ្មានកីឡាករ។
ការស៊ុតបាល់កោងយ៉ាងអស្ចារ្យរបស់ Lionel Messi បាននាំមុខក្រុមភ្ញៀវនៅនាទីទី៦៨ ប៉ុន្តែនៅនាទីទី៨៨ កីឡាករ Corentin Jean បានតាមស្មើឲ្យក្រុម Lens បើទោះបីជាកីឡាករ Danso ទទួលបានកាតក្រហមនៅនាទីទី៥៧ក៏ដោយ។
ជ័យជម្នះនេះគឺជាជ័យជម្នះលើកដំបូងរបស់លោក Mauricio Pochettinoក្នុងនាមជាអ្នកចាត់ការទូទៅក្រុម PSG។ គាត់បាននិយាយថា “យើងកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកជាមួយអ្នកគាំទ្រ ហើយយើងសង្ឃឹមថា វានឹងកាន់តែប្រសើរឡើង។ យើងស្ថិតក្នុងលទ្ធិប្រជាធិបតេយ្យ ហើយយើងទទួលយកការតវ៉ាទាំងអស់ ប៉ុន្តែយើងត្រូវបង្ហាញការគោរពចំពោះជើងឯកនេះ”។
ជាមួយគ្នានេះអ្នកាំទ្រជ្រុលនិយមរបស់ក្លិបដែលរំខានដោយការខឹងសម្បារពីចាកចេញពីក្របខ័ណ្ឌ Champions League របស់ក្លិបក្រោមថ្វីជើងក្រុមReal Madrid ដោយកាលពីរាត្រីនោះអ្នកគាំទ្រជ្រុលនិយមបានចាប់ផ្តើមចាកចេញពីកីឡដ្ឋាន១៥នាទីមុនពេលការហួចចុងក្រោយជាជាងអបអរសាទរជាមួយកីឡាករក្នុងកីឡដ្ឋាន។
ប្រធានក្រុម PSG កីឡាករ Marquinhos បាននិយាយថា “បរិយាកាសគឺគួរឱ្យអាម៉ាស់! បាល់ទាត់គឺជាចំណង់ចំណូលចិត្តរបស់យើង។ យើងនឹងព្យាយាមធ្វើឱ្យមានភាពសប្បាយរីករាយតាមដែលអាចធ្វើទៅបាន ហើយវាជាការអាម៉ាស់ដែលនឹងមិននៅជាមួយអ្នកគាំទ្រ ប៉ុន្តែយើងត្រូវដោះស្រាយវា” ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters)