ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកស្ទឹងត្រង់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជាគណៈធិបតីក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកស្ទឹងត្រង់។ ពិធីនេះក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់លោក រិន វីរៈ ប្រធានក្រុមការងារយុវជនជនបង្គោលគណបក្សថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់ និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត កំពង់ចាម។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកស្ទឹងត្រង់ ដោយមានការចូលរួមពីសំណាក់ អនុប្រធានក្រុមការងារគណបក្សចុះជយស្រុក ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ -ប្រធាន អនុប្រធានក្រុមការងារជនបង្គោលយុវជនចុះជួយឃុំទាំង១២ ភ្ញៀវកិត្តិយស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ព្រមទាំងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក ប្រធានគណបក្សខេត្ត បានលើកយកតួអង្គសំខាន់ ចំនួន៤ ដែលនាំឱ្យឈ្នះលើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះ រួមមាន÷

តួអង្គទី១ -បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ សង្កាត់

តួអង្គទី២ -ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ

តួអង្គទី៣ – នាយ នាយរងប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍

តួអង្គទី៤  -ក្រុមការងារចុះជួយភូមិ ឃុំ សង្កាត់ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖