ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ជ្រឹង បុទុមរង្សី អញ្ជើញក្នុងកម្មវិធីអបអរសាទរចូលឆ្នាំថ្មីដែលប្រារព្ធឡើងនៅតំបន់ក្វាងជូធំ និងមានការសហការរៀបចំដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ និងសមាគមកម្ពុជាឆុនណាំក្វាងជូ

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ ស្ថានឯកអគ្គរាជទូត ព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីអបអរសាទរចូលឆ្នាំថ្មីដែលប្រារព្ធឡើងនៅតំបន់ក្វាងជូធំ និងមានការសហការរៀបចំដោយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉ និងសមាគមកម្ពុជាឆុនណាំក្វាងជូ។ 

ស្ថានឯកអគ្គរាជទូត ព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា, កម្មវិធីនេះ បានធ្វេីឡេីងដោយមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំ និងការរាំលេងកំសាន្ត ព្រមទាំងបានចូលរួមពីបងប្អូនខ្មែរជា ពលករ សិស្ស និសិ្សត ស្ដ្រីរៀបការ អាជីវករខ្មែរពីតំបន់នានាប្រមាណ ១,៥០០នាក់ ប្រកបដោយភាពសប្បាយរីករាយ និងអបអរសាទរឆ្នាំថ្មីជាមហាគ្រួសារខ្មែរយ៉ាងកក់ក្ដៅបំផុត។ 

សូមបញ្ជាក់ថា, ទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ក៏ដោយ ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលនៅក្រៅប្រទេស ឆ្លៀតពេលទំនេរពីការងារ បានមកចូលរួម នឹងបង្កើតកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បីរំលឹកដល់ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ទោះជាត្រូវបានរស់នៅប្រទេសណាក៏ដោយ៕

ដោយ ៖ សិលា


ចែករំលែក៖