ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះបានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងជិះម៉ូតូបុកបង្កាន់ដៃស្ពាន

ចែករំលែក៖

   ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយជិះម៉ូតូមិនប្រយ័ត្នទៅបុកបង្កាន់ដៃស្ពានកាលពីវេលាម៉ោង១៧៖៤០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្ពានអូរចាប ជាប់ព្រំប្រទល់ភូមិបានប៊ុង និងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

   បើតាមអ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូពីលិចទៅកើតក្នុងល្បឿនលឿន ហើយក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងស្រាវជ្រាវរកសាច់ញាតិដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។

    បើតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំភុនបានឱ្យដឹងដែរថា ជនរងគ្រោះឈ្មោះផា ហូម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម អត់ស្លាកលេខ បើកបរពីទិសខាងលិចទៅទិសខាងកើតយ៉ាងលឿន ហើយពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកបង្កាន់ដៃស្ពានបង្កដោយខ្លួនឯងស្លាប់នៅនឹងកន្លែង។ 

   បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕

                              

ដោយ៖មាស សុផាត


ចែករំលែក៖