ព័ត៌មានទាន់ហេតុការណ៍៖

នៅថ្ងៃទី២៥ មេសាម្សិលមិញនេះ! នគរបាល​នៅទូទាំងប្រទេស បន្តឃាត់​មនុស្ស៥៧នាក់​ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃអង្គារទី​២៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​នគរបាល​ជំនាញ​ កាលពីថ្ងៃទី២៥ ខែមេសាម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យ៥៧នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា។

លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​បញ្ជាក់បន្ថែមថា៖ ក្នុងចំណោមជនសង្ស័យទាំង៥៧នាក់នោះ មាន១០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៨ករណី និងជនសង្ស័យ ៤៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១០ករណី។

បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ លោកអ្នកនាំពាក្យរូបនេះ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា៖ «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានរបស់ខ្លួនរស់នៅពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលអាច​កេីត​មាន​ឡើង​ជាយថាហេតុ​៕

ដោយ​៖អារុណ​រះ


ចែករំលែក៖