ក្រុមខ្លាំង Real Madrid នឹងធ្វើដំណើរទៅជួបក្រុមខ្លាំងមេឃខៀវManchester City នៅរាត្រីថ្ងៃអង្គារនេះសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Etihad។ ក្រុម Manchester City បានឈ្នះការប្រកួត Champions League ចុងក្រោយដោយបានយកឈ្នះលើក្រុម Atlético Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រ។ បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ ក្នុងជើងទី១នៅផ្ទះ និងទទួលបានលទ្ធផលស្មើ ០-០ ក្នុងការប្រកួតត្រឡប់មកវិញនៅក្រៅទឹកដី។
ចំណែកក្រុមអធិរាជស Real Madrid បានឈ្នះការប្រកួត Champions League ចុងក្រោយឈ្នះ Chelsea ៥-៤ សរុបទាំង២ជើង ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ។ ក្រុមនេះរកបានគ្រាប់បាល់នាំមុខ២គ្រាប់ក្នុងការប្រកួតបន្ទាប់ពីជើងទី១ ហើយដែលប្រកួតក្នុងជើងទី២លទ្ធផល ៣-២។ កីឡាករRodrygo និង Karim Benzema ជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងជើងទី២។
ក្រុម Manchester City បានឈ្នះការជួបគ្នាចុងក្រោយជាមួយ Real Madrid ដោយលទ្ធផល ២-១ ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមនៅកីឡដ្ឋាន Etihad កាលពីខែសីហា ឆ្នាំ២០២០។ ខ្សែប្រយុទ្ធ Raheem Sterling រកបានគ្រាប់ដំបូងឱ្យក្រុមMan City នៅនាទីទី៩ និងGabriel Jesus រកបានគ្រាប់បាល់ទី២ ខណៈដែលខ្សែប្រយុទ្ធ Karim Benzema រកបាន១គ្រាប់ឱ្យ Real Madrid នៅនាទីទី២៨។
ខ្សែប្រយុទ្ធ Riyad Mahrez គឺជាកីឡាករសំខាន់របស់ Manchester City ក្នុងការប្រកួត Champions League ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេដោយស៊ុតបញ្ចូលទីបាន៦គ្រាប់។ ចំណែកខ្សែប្រយុទ្ធមុតស្រួចនាំមុខគេរបស់ Real Madrid គឺ Benzema ដែលបានស៊ុតបញ្ចូលទី១២គ្រាប់ក្នុងយុទ្ធនាការ Champions League រដូវនេះ។ ខ្សែប្រយុទ្ធរូបនេះជាប់ចំណាត់ថ្នាក់លេខ២សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងឆ្នាំ២០២១-២០២២។
ក្រុមភ្ញៀវបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៣ជាប់គ្នាក្នុងរដូវកាលនេះ។ ពួកគេមិនដែលចាញ់ឡើយ ចាប់តាំងពីចាញ់ជុំទី១៦ទល់នឹងក្រុម Paris Saint-Germain។ រីឯក្រុមម្ចាស់ផ្ទះ Manchester City មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងទឹកដីខ្លួនឯងក្នុង Champions League រដូវកាលនេះ ដោយឈ្នះ៤ដង និងស្មើ១ដងពីការប្រកួតចំនួន៥របស់ពួកគេនៅកីឡដ្ឋាន Etihad ។
ជាមួយនឹងជ័យជម្នះ៤ដង និងចាញ់តែ១ដងក្នុងការធ្វើដំណើររបស់ពួកគេក្នុងការប្រកួតក្រៅទឹកដី ក្រុម Real Madrid មានកំណត់ត្រាដ៏ល្អមួយក្នុងការប្រកួតក្រៅដីក្នុងយុទ្ធនាការនេះ។ ក្រុមយក្សអេស្ប៉ាញមួយនេះកំពុងសម្លឹងរកការបន្ថែមការឈ្នះ៦ប្រកួតក្រៅដីក្នុងគ្រប់ការប្រកួតទាំងអស់។
ក្នុងការប្រកួត៦លើកចុងក្រោយ គ្រប់ការប្រកួតទាំងអស់ Manchester City ឈ្នះ៣ ស្មើ២ និងចាញ់១ ស៊ុតបាល់បញ្ចូលទីបាន១៣គ្រាប់ និងចាញ់៦គ្រាប់។ ភាគច្រើននៃគ្រាប់បាល់របស់ពួកគេ (៨គ្រាប់) បានកើតឡើងនៅក្នុងតង់ទីមួយ។ ចំណែក Real Madrid ឈ្នះ៥ និងចាញ់១ ក្នុង៦ប្រកួតចុងក្រោយ ដោយស៊ុតបាល់បញ្ចូលទី១៥គ្រាប់ របូតវិញ៨គ្រាប់។ ការប្រកួតជើងទី១របស់ក្រុមទាំងនឹងធ្វើឡើងវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៦ មេសានេះ ខណៈដែលការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)