ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ជាអនុប្រធានក្រុមការងារគណបក្សខណ្ឌមានជ័យ ជាប្រធានក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ និងទេីបទទួលភារកិច្ចថ្មី ដេីម្បីចុះជួយពង្រឹងបន្ថែមនៅសង្កាត់បឹងទំពុន២ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជេីញចុះសួរសុខទុក្ខ ជួបសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជននៅសង្កាត់បឹងទំពុន២ ចំនួន ១០០នាក់ និង សមាជិកបក្សសង្កាត់បឹងទំពុន១ ចំនួន៩០នាក់ សរុបសមាជិកបក្សដែលបានចូលរួមក្នុងពិីសំណេះសំណាលទាំង២លេីក នៅព្រឹកនេះមានចំនួនសរុប ១៩០នាក់ ។
ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកប្រធាន អនុប្រធាន ចុះជួយសង្កាត់បឹងទំពុន១ និង២ លោកប្រធាន អនុប្រធានក្រុមការងារសង្កាត់បឹងទំពុន១ និង២ រួមជាមួយប្រធានក្រុមការងារចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពុន១ ផងដែរ ។
ជាកិច្ចចាប់ផ្តេីមលោកប្រធានគណបក្សសង្កាត់បឹងទំពុន១ និង២ បានឡេីងអានរបាយការណ៍រាយការណ៍ជូនអង្គពិធីទាំងមូល នៅលទ្ធផលដែលក្រុមការងារបក្សអនុវត្តបាននាពេលកន្លងមក ។
ក្នុងពិធីសំណេះសំណាលនេះផងដែរ លោក ស ថេត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងជាក្រុមការងារចុះជួយសង្កាត់បឹងទំពុន១ បានមានមតិសំណេះសំណាលជាមួយសមាជិកបក្ស ដោយបាននាំយកការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជា និងក៏បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមមតិ អំពីផលលំបាក និងបញ្ហាប្រឈម ដែលលេីកជូនដេីម្បីឱ្យក្រុមការងារជួយដោះស្រាយ ។
ក្នុងឱកាសនោះដែរលោកប្រធាន បានណែនាំដល់ក្រុមការងារទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លេីសុខទុក្ខរបស់ប្រជាពលរដ្ឋ ការពារធានាឱ្យបានសន្តិសុវត្ថិភាពជូនប្រជាពលរដ្ឋ បង្ការទប់ស្កាត់ឱ្យបាននូវបទល្មេីសនានា ជាពិសេសត្រូវផ្តល់សេវាសាធារណ:ទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ និងឆាប់រហ័ស ។
ដោយឃេីញការខ្វះខាតជាក់ស្តែង ទាក់ទងទៅនឹងភ្លេីងបំភ្លឺផ្លូវ លោក ស ថេត បានប្រគល់អំពូលសូឡា ចំនួន ៥០គ្រឿង ជូនដល់ក្រុមការងារចុះជួយសង្កាត់បឹងទំពុន២ ដេីម្បីសិក្សាដាក់បំភ្លឺផ្លូវសាធារណ: ងាយស្រួលក្នុងការធ្វេីដំណេីរពេលយប់ ក៏ដូចជាក្នុងគោលបំណងកាត់បន្ថយបទល្មេីសផ្សេងៗផងដែរ ។
ជាមួយនោះដែរក្រោមការដឹកនាំរបស់លោក ស ថេត ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់បឹងទំពុន១ អគារគណបក្សសង្កាត់ត្រូវបានសាងសង់ថ្មី សាលាបុណ្យថ្មីត្រូវបានសាងសង់សម្រាប់បងប្អូនប្រជាពលរដ្ឋគោរពប្រតិបត្តិតាមបែបព្រះពុទ្ធសាសនា និងការងារជាច្រេីនទៀត ត្រូវបានអនុវត្តជាបន្តបន្ទាប់ ដេីម្បីបម្រេីឲ្យបានល្អនូវផលប្រយោជន៍ប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានការល្អប្រសេីរច្រេីន ។
ជាកិច្ចបញ្ចប់លោកប្រធាន បានណែនាំដល់ក្រុមការងារទាំងអស់ត្រូវខិតខំបម្រេីប្រជាពលរដ្ឋឱ្យបានល្អ ៕
ដោយ៖ស តារា