ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យក្រសួងការពារជាតិបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះក្រុម ការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី ព្រះសង្ឃ និងជនបរទេស ដូសទី៣ និងដូសទី៤ និងដូសជំរុញ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាបទបញ្ជារបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងការពារជាតិ ក្នុងនោះគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្រសួងការពារជាតិ បានបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ កម្មករ កម្មការីនី ព្រះសង្ឃបានជាបន្ត

បន្ទាប់ដោយក្រុមគ្រូពេទ្យ បញ្ជាការរដ្ឋានទ័ពពិសេសនិងអាជីវករ(ដូសទី៤) ឬដូសជំរុញ នៅខ័ណ្ឌពោធិ៍សែនជ័យក្នុងនោះ :  

១-សង្កាត់ សំរោងក្រោមដោយក្រុមគ្រូពេទ្យវិទ្យាស្ថានពហុ បច្ចេកទេសកម្ពុជាកូរ៉េ នៅរោងចក្រជិនហេ្វនដា(ខេមបូឌា)

 ២ – សង្កាត់ កាកាប១ ភូមិក្បាលដំរី

  ៣ – សង្កាត់ ត្រពាំងក្រសាំង

  ៤ – សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ

ឯក្រុមគឺក្រុមការងារចាក់វ៉ាក់សាំងនៅស្រុកគងពិសីដោយបញ្ជាការដ្ឋានរថក្រោះ,សាលានាយទាហានសកម្ម

,បញ្ជាការដ្ឋានការពារអាកាស វិទ្យាស្ថានទ័ពជើងគោក។

 នៅក្រុមគ្រូពេទ្យបញ្ជាការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ បានចូលដល់គោលដៅ រោងចក្រ ទី១ឈោ្មះTung Choi Fashion Technology, ទី២.New Focus Apparel Cambodia Co.,Ltd,ទី៣. Lucky Unique Enterprise Co.,Ltdសរុបចំនួន៣រោងចក្រមានចំនួនចាក់វ៉ាក់សាំង ៨៤៤​នាក់ បញ្ជាក់ជូនគឺរោងចក្រតូចៗ​យេីងចាក់ចល័តដែលស្ថិតក្នុងឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្ដាល  ( ក្រុមទី៦ )ដំណើរការចាក់វ៉ាក់សាំង ម្ជុលទី៣ នឹងម្ជុលទី៤ ដូសជម្រុញ  Astrazenica ជូនកម្មករ កម្មការនីនៅរោងចក្រយ៉ាំង ហុី ដែលមានទីតាំងនៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដោយ៖ សូរិយា


ចែករំលែក៖