ខេត្ដឧត្ដរមានជ័យ៖ ពលរដុ្ឋនៅក្នុងភូមិចំនួនបី គឺភូមិរំចេក ខាងកើត រំចេកកណ្ដាល និងរំចេកលិច មានការមិនសប្បាយចិត្ដ និងសម្ដែងការហួសចិត្ដ បាននាំគ្នាផ្ដិតមេដៃ សុំអន្តរាគមន៍ ទៅថ្នាក់ដឹកនាំ ខណៈដីចំណីអូរមួយកន្លែង ស្ថិតនៅក្នុងអនុក្រិត្យក្រសួងធនធានទឹក ដែលមានទំហំ ២០គុណ៧០ម៉ែត្រ ជាប់និងទំនប់អាងទឹក រំចេក និងកសាងសំណង់របស់ក្រសួងធនធានទឹកនិងឧតុនិយម ស្ថិតនៅក្នុងភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ដែលត្រូវបាន លោក យ៉េ អ៊ុន មេភូមិរំចេកលិច និងលោកវង្ស ភ័ក្រ្ដ មេឃុំអន្លង់វែង បានចុះហត្ថលេខា លើលិខិត ប្រវត្ដដី ឱ្យទៅឈ្មោះ លឹម ជា ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិ ក សង្កាត់ ច្រាំង ចំរេះ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ និងប្រពន្ធឈ្មោះ ហេង សុគន្ធា ។
នៅថ្ងៃ ទី២៦ ខែ មេសា ឆ្នាំ២០២២ អាជ្ញាធរស្រុកអន្លង់វែង ដឹកនាំដោយលោក ងួន លីន នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ដឹកនាំកងកំលាំងសមត្ថកិច្ចចម្រុះនិងមន្រ្ដី ជំនាញចុះរុះរើ បង្គោលរបង តាមបទបញ្ជារបស់លោកអភិបាលស្រុកអន្លង់វែង តែត្រូវបានបរាជ័យ។
អាជ្ញាធរនិង ជំនាញ បានអះអាងថាទីតាំងដីខាងពិតជាដីសាធារណៈរបស់រដ្ឋពិតប្រាកដ ដោយពុំមានបុគ្គលណាម្នាក់ មានសិទ្ធ កាន់នៅលើទីតាំងដីនេះបានឡើយ។
តែត្រូវបុគ្គលឈ្មោះ អួន វិបុល ភេទប្រុស អាយុ៥២ឆ្នាំ ចេញមុខរារាំងអាជ្ញាធរ និងសមត្ថកិច្ច មិនឱ្យធ្វើការរុះរើបានឡើយ។
ដោយអះអាងថា ខ្លួនបានលក់ឱ្យគេហើយ មានប័ណ្ណកម្មសិទ្ធ ដែលចុះហត្ថលេខា ដោយលោកយេ អ៊ុន មេភូមិរំចកលិច និងលោក វង្ស ភ័ក្រ្ដ មេឃុំអន្លង់វែង៕
ដោយ៖ ប៉ែន នួន