ក្នុងរយៈពេល១៦ឆ្នាំនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាមេរិកបានបញ្ជូនអាវុធមានតម្លៃដល់ទៅជិត៧ពាន់លានដុល្លារឱ្យទៅរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្រោយមកអាមេរិកបានដកទាហានចេញនៅថ្ងៃទី ១៥ខែសីហាឆ្នាំ២០២១។ ចាប់ពីឆ្នាំ២០០៥ដល់ខែសីហាឆ្នាំ២០២១ អាមេរិកបានបញ្ជូនអាវុធទៅកាន់អាហ្វហ្គានីស្ថានមានតម្លៃសរុប ជាង១៨,៦ពាន់លានដុល្លារ ។ ជាមួយគ្នានោះនៅមានអាវុធមានតម្លៃ ៧,១២ពាន់លានដុល្លារដែលប្រទេសលោកខាងលិចបន្សល់ទុកនៅទីនោះ រួមមានទាំងយន្តហោះចម្បាំង គ្រាប់រំសេវ អាវុធទំនើបៗជាច្រើន។
របាយការណ៍ខាងលើដែលបញ្ចេញដោយក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃ២៨ខែសីហា បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់បរិក្ខារយោធានិងសព្វាវុធមានតម្លៃសរុប ១៨.៦ពាន់លានដុល្លារដល់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ចាប់ពីឆ្នាំ២០០៥-២០២១ ហើយសម្ភារទាំងនោះគិតជាទឹកប្រាក់ស្មើនឹង៧.១ពាន់លានដុល្លារ ត្រូវបានបន្សល់ទុកនៅប្រទេសអាស៉ីកណ្តាលនេះ បន្ទាប់ពី ទីក្រុងវ៉ាស៉ីនតោនបានដកខ្លួនចេញពីអាហ្វហ្គានីស្ថានទាំងស្រុង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
បរិក្ខារយោធាមួយចំនួនដែលអាមេរិកទុកចោលនោះ រួមមានទាំងយន្តហោះចំនួន៧៨គ្រឿងនៅព្រលានយន្តហោះទីក្រុងកាប៊ុល គឺត្រូវបានកងទ័ពអាមេរិកបំផ្លាញចោលតែម្តង។ បច្ចុប្បន្នប្រទេសអាហ្វហ្កានីស្ថាន ស្ថិតក្រោមការដឹកនាំរបស់ក្រុមតាលីបង់ដែលបានឡើងគ្រប់គ្រងអំណាចកាលពីខែសីហា ឆ្នាំ២០២១៕
ដោយ៖ ធីរីណា(រូបថត ៖ Getty Image)