ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣និងដូសទី៤ ជូនប្រជាពលរដ្ឋខេត្តកណ្ដាលនិងកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២២នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយ សេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ក្រសួង ការពារជាតិ អមដំណើរដោយ នាយឧត្តម សេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋានយោធធាក់សេវា នាយកនាយកដ្ឋានបុគ្គលិក និងជាប្រធានក្រុមការងារផលិតប័ណ្ណចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ព្រមទាំងអស់លោក ជាប្រធាន,អនុ ប្រធានក្រុមការងារចាក់វ៉ាក់សាំង ក្រសួងការពារជាតិ និងមន្ត្រីពាក់ព័ន្ធតំណាងរដ្ឋបាលខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងមន្ត្រីតំណាង គ.វ.ក.១៩ ជាច្រើនរូប បានចុះទៅពិនិត្យមើលដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដុសទី៣ និងដុសទី៤ (ដុសជំរុញ) ជូនដល់បង ប្អូនប្រជាពលរដ្ឋ,កម្មករ,និយោជិត នៅទីតាំងចំនួនពីរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដែលប្រតិបត្តិចាក់វ៉ាក់សាំងដោយក្រុមគ្រូពេទ្យ របស់អង្គភាពបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការ.និងក្រុមគ្រូពេទ្យមកពីអង្គភាពកងកិតិ្តយសត្រែទ័ព ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ លើទីតាំងរោងចក្រ  វីលសុន លៀធឺរ ខាមបូឌៀ ( Wilson Leather Cambodia )ស្ថិតក្នុងឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល.និងទីតាំងរោងចក្រ ម៉ាកូស មេហ្វេកធឺររីង មួយកន្លែងទៀតស្ថិតក្នុងភូមិដីក្រហម ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

 ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពរបស់ក្រុមគ្រូពេទ្យកងទ័ព ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ.កម្មករ.និយោជិត ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នាពេលនោះ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ បានបញ្ជាក់ថា​៖ យុទ្ធនាការ​ជាតិ​ ចាក់​វ៉ាក់​សាំង​ការពារជំងឺកូវីដ១៩ ដុសទី៣.ដុសទី៤ ជូនដល់ប្រជា ពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺជាគំរូ និងជាបទពិសោធន៍ សម្រាប់ការចាក់វ៉ាក់សាំងដុសទី៣ និងដុសទី ៤ ដែលជាដុសជំរុញប្រភេទ Astrazeneca ជូនដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្ត ក្រុងដទៃៗទៀតនៅទូទាំងប្រទេស ។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែងធ្វើសកម្មភាពរបស់ក្រុមការងារចាក់វ៉ាក់ សាំងរបស់កងទ័ពទៀតថា “ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជារបស់សម្តេចតេជោ ក៏ដូចជាការណែនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បងប្អូនក្រុមគ្រូពេទ្យកងកម្លាំងយើង គាត់ប្រឹងប្រែងខ្លាំងណាស់ “។ 

ក្រុមគ្រូពេទ្យកងទ័ពយើងបានបំរើសកម្មភាពចាក់វ៉ាក់ សាំងជូនកងទ័ព និងគ្រួសារ នឹងប្រជាពលរដ្ឋ ដោយមិនមានពេលសម្រាកនោះឡើយ ដោយចាក់ចប់ដូសទី១ និងដូសទី២ ចប់ភ្លាមៗ យើងបន្តចាក់ដូសទី ៣ និងដុសទី ៤ ឱ្យបានរហ័ស ដើម្បីវ៉ាក់សាំងជ្រាបចូលខ្លួនកងទ័ព និងប្រជាពលរដ្ឋ ជួយការពារមេរោគឆ្លងកូវីដ១៩ ចាស់ ថ្មី ដែលកំពុងតែរាតត្បាតខ្លាំងក្នុងសង្គមយើងបានទាន់ពេលវេលា ។ 

បើទោះបីជាបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង ការឆ្លងរាលដាលជំងឺកូវីដ១៩ មានការថយចុះ ក៏ដោយចុះ ប៉ុន្តែនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅតែអំពាវនាវហើយអំពាវនាវទៀត យ៉ាងទទូចដល់ប្រជាពលរដ្ឋយើងគ្រប់រូប សូមអញ្ជើញរួសរាល់ទៅចាក់សាំងដុសទី១,ទី២. និងដុសជំរុញទី៣ ឬដុសទី៤ នៅគ្រប់ទីតាំងចាក់វ៉ាក់ សាំង ដោយក្រុមគ្រូពេទ្យកងទ័ព ឬទីតាំងនៃមណ្ឌល សុខភាព ដែលនៅជិតបំផុត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ ឲ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចៀសបាននៅការឆ្លងរាលដាលជាថ្មីម្ដងទៀតនូវមេរោគនេះ ក្នុងសហគមន៍របស់យើង ។ 

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋកម្មករ និយោជិត គ្រប់រូបដែលពុំទាន់បានចាក់វ៉ាក់សាំងដុសទី១ ឬដុសទី ២ ក៏អាចអញ្ជើញមកចាក់បានដែរ នៅគ្រប់ទីតាំងដែលក្រុមគ្រូពេទ្យកងទ័ពកំពុងប្រតិបត្តិការផ្តល់ការចាក់វ៉ាក់សាំង ការពារគ្រប់ទីកន្លែង ៕

ដោយ៖ សូរិយា


ចែករំលែក៖