ភ្នំពេញ៖ ប្រជាពលរដ្ឋស្ទេីរទូទាំងប្រទេស បានដឹងរួចហេីយ ចំពោះសកម្មភាព នៃទំង្វេីដ៏ឧក្រិដ្ឋរបស់ឧកញ៉ា ហេង សៀ ចាប់រំលោភតារាសម្ដែង កញ្ញា ពេជ្រ រីតា យ៉ាងអាណោចអាធ័ម ក្នុងនោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានមានប្រសាសន៍លេីកឡេីងថា៖ អំពើឧកញ៉ា ហេង សៀ រួមទាំងកូនស្រី និងកូនប្រសារ សមគំនិតជាមួយឪពុក ប្រព្រឹត្តិក្នុងបទឧក្រិដ្ឋនេះ ជាអំពេីអសីលធម៌បំផុត នៅក្នុងសង្គម។ ប៉ុណ្ណឹងហើយ នៅមិនព្រមចូលខ្លួនទៅតុលាការ ខណៈមានបទល្មេីស ក្នុងនោះសម្ដេចតេជោ បានបញ្ជាក់ថា សំណុំរឿងនិងភស្តុតាងមានគ្រប់គ្រន់ បេីមិនជឿទេអាចសួរទៅនាយឧត្តមសេនីយ៍ ឆាយ ស៉ីណារិទ្ធិ អគ្គស្នងការរង នគរបាលជាតិ ក៏ដូចជាមេធាវីរបស់ខ្ញុំ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជាសម្ដេច មិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹង នៅដេកគុកនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាជារឿង អាណោចអាធ័មសម្រាប់កញ្ញា ពេជ្រ រីតា ជាហេតុនាំឱ្យ សម្ដេចបង្ខំចិត្តចេញអន្តរាគមន៍។
សម្តេចតេជោមានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន គាស់ឡើងវិញ ពីសំណុំរឿង លោកឧកញ៉ា ហេង សៀ ដើម្បីផ្តល់យុត្តិធម៌ដល់ និស្សិតស្រី នារីតារាសំដែង តារាភាពយន្ត ហើយក៏បង្ហាញថា, កម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ ៕
ដោយ ៖ សិលា