ព័ត៌មានទាន់ហេតុការណ៍៖

Man Utd ទទួល​បាន​ជ័យជម្នះ​លើក្រុម Brenford ដែលជាប្រកួតក្នុងទឹកដីចុងក្រោយរបស់លោក Ralf Rangnick

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានកត់ត្រាជ័យជម្នះនៃរជ្ជកាលរបស់លោក Ralf Rangnick ក្នុងការប្រកួតក្នុងទឹកដីចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពេលក្រុមនេះបានផ្តួលក្រុមBrentford ៣ទល់០ នៅកីឡដ្ឋាន Old Trafford ។

ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​ពី Bruno Fernandes នៅនាទីទី៩ និង​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ក្នុង​តង់​ទី​២​ពីខ្សែប្រយុទ្ធCristiano Ronaldo នៅនាទីទី៦១ ព្រមទាំង​គ្រាប់​បាល់ទី៣ និងជាគ្រាប់បាល់​ដំបូង​របស់ខ្សែការពារ Raphael Varane ដែលបានផ្ទេរមកទឹកដីអង់គ្លេស។

Ronaldo ក៏​មាន​គ្រាប់​បាល់កើនឡើងនៅ Premier League ចំនួន១៨គ្រាប់ ដោយ​មាន៤គ្រាប់​តាម​ពី​ក្រោយខ្សែប្រយុទ្ធ Mohamed Salah។

លទ្ធផលនេះបានរក្សាក្តីសង្ឃឹមដ៏តូចរបស់ Man Utd ក្នុងវគ្គជម្រុះ Champions League យ៉ាងហោចណាស់រហូតដល់ចុងសប្តាហ៍ក្រោយ ខណៈដែល Brentford នៅតែបន្តឈរលេខ១៤មាន៤០ពិន្ទុរបស់ពួកគេស្ទើរតែគ្រប់គ្រាន់ដើម្បីរក្សាឋានៈជាក្លិបដែលអាចនៅបន្តលេងនៅលីគកំពូលអង់គ្លេសរដូវកាលក្រោយបន្តទៀត។

សម្រាប់ការប្រកួតដែលកំពុងដំណើរការ អ្នកគាំទ្រម្ចាស់ផ្ទះបានតវ៉ាប្រឆាំងនឹងម្ចាស់ក្លិប ប៉ុន្តែនៅពេលដែលមានការស្រែកច្រៀងប្រឆាំងម្ចាស់ក្លិប Glazer ជាច្រើន និងការផ្ទុះភ្លើងពណ៌បៃតង និងពណ៌មាសប្រឆាំងនឹងម្ចាស់ក្លិបនេះផងដែរ។

ជាមួយគ្នានេះគឺជាការប្រកួតទី៩របស់ខ្សែការពារ Christian Eriksen សម្រាប់ក្លិប Brentford និងប្រទេស ចាប់តាំងពីគាត់ត្រឡប់មកពីការគាំងបេះដូងដែលគាត់បានទទួលរងពេលលេងឱ្យដាណឺម៉ាកទល់នឹងហ្វាំងឡង់ក្នុងការប្រកួតជើងឯកអឺរ៉ុបក្នុងខែមិថុនា ឆ្នាំ២០២១។

សម្រាប់ការប្រកួត២ប្រកួតចុងក្រោយនៅ Premier League របស់ក្រុម Man Utd រដូវកាលនេះគឺត្រូវប៉ះក្រុមម្ចាស់ផ្ទះ Brighton នៅថ្ងៃទី៧ និងប៉ះក្រុមម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃទី២២ ខែឧសភាខាងមុខដែលជាថ្ងៃចុងក្រោយបិទបញ្ចប់រដូវកាល ២០២១-២០២២ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖