ព័ត៌មានទាន់ហេតុការណ៍៖

ហង្សក្រហម Liverpool មានសង្ឃឹមច្រើននៅជើងទី២នេះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League

ចែករំលែក៖

ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យ Liverpool ស្ថិតក្នុងកៅអីដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នៅរាត្រីថ្ងៃអង្គារជាមួយនឹងក្រុម Villarreal នៅកីឡដ្ឋាន Estadio de la Cerámica ខណៈដែលក្រុមទាំង២ប្រជែងគ្នាស្វែងរកកន្លែងមួយនៅក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។

Liverpool បានឈ្នះជើងទី១កាលពីសប្តាហ៍មុនក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Anfield។ ខ្សែប្រយុទ្ធ Sadio Mané រកបាន១គ្រាប់ឲ្យហង្សក្រហមនៅនាទីទី៥៥ ខណៈ១គ្រាប់ទៀតគឺជាការភ្លាត់ស្នៀតរបស់កីឡាករPervis Estupiñán ដែលស៊ុតចូលទីខ្លួនឯង។

ក្រុម Villarreal មានកីឡាករឆ្នើម Arnaut Danjuma ក្នុងការប្រកួត Champions League រដូវកាលនេះ។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបជាមួយនឹងការស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងនោះ២គ្រាប់គឺជាអ្នកស៊ុតបញ្ចូលទីដំបូងក្នុងការប្រកួត។ ចំណែកកីឡាករឆ្នើមបំផុតរបស់ Liverpool គឺ Mohamed Salah ដែលបានស៊ុតបញ្ចូលទីបាន៨គ្រាប់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ រួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់។ គាត់ជាប់ចំណាត់ថ្នាក់ទី៤សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងការប្រកួតក្នុងឆ្នាំ ២០២១-២០២២។

ក្រុម Liverpool ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ចំនួន៣គ្រាប់​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះ។ ពួក​គេ​មិន​ត្រូវ​បាន​ចាញ់នោះទេ​ ​ចាប់​តាំង​ពីបរាជ័យ​វគ្គ១៦ក្រុម ទល់​នឹងក្រុម Inter Milan។

ក្រុមម្ចាស់ផ្ទះ Villarreal ឈ្នះ២ ស្មើ២ និងចាញ់១ប្រកួតក្នុងរដូវកាល Champions League ក្នុងការប្រកួត៥លើកនៅលើទឹកដីខ្លួនឯង។ ក្រុមនេះកំពុងសម្លឹងមើលការបន្តការឈ្នះ១២ប្រកួតក្នុងផ្ទះ (ឈ្នះ៨ ស្មើ៤) នៅក្នុងការប្រកួតទាំងអស់។ ចំណែក Liverpool នឹង​ចង់​បន្ត​ទម្រង់​លេង​ក្រៅ​ដី​ដ៏ល្អ ខណៈ​ដែលក្រុមនេះ​ទទួល​បាន​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​ប្រជែងក្រៅទឹកដី។ ក្រុម​អង់គ្លេស​បច្ចុប្បន្ន​កំពុងរក​ឃើញ​​ប្រកួត​ក្រៅ​ដី​មិន​ស្គាល់​ចាញ់​ចំនួន១៣ប្រកួត (ឈ្នះ១០ ស្មើ៣)។

ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ Villarreal ឈ្នះ​២ ស្មើ​២ និង​ចាញ់​២។ រីឯ Liverpool ឈ្នះ​៥ និង​ស្មើ​១ ក្នុង​៦​ក្រុម​ចុង​ក្រោយ​។ ក្រុមនេះបានស៊ុតបាល់បញ្ចូលទី១៥គ្រាប់ និងរបូតវិញ៥គ្រាប់។

ការប្រកួតជើងទី២នឹងធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែឧសភាម៉ោងនៅកម្ពុជា ហើយបើសិនជាក្រុមណាមួយឈ្នះសរុបទាំង២ជើង នឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវជួប Man City ឬ Real Madrid ដែលក្រុមទាំង២នឹងប្រកួតគ្នាជើងទី២នៅរាត្រីថ្ងៃពុធ ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖