ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបចង់ដាក់ទណ្ឌកម្ម ទៅលើវិស័យថាមពលរុស្ស៊ី ហុងគ្រីព្រមានច្រានចោល

ចែករំលែក៖

គណៈកម្មការអឺរ៉ុប EC មានគម្រោងអនុម័តទៅលើការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរបស់រុស្ស៊ី នៅថ្ងៃទី ៤ខែឧសភា ពាក់ព័ន្ធការធ្វើសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន។ ការដាក់ទណ្ឌកម្មត្រូវបានរដ្ឋមន្ត្រីថាមពល របស់ប្រទេសសហគមន៍អឺរ៉ុប នៅក្នុងទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃទី ២ខែឧសភា។

ប៉ុន្តែការដាក់ទណ្ឌកម្ម លើរុស្ស៊ីត្រូវបានពន្យារពេលដោយសារតែប្រទេស ហុងគ្រី និងស្លូវ៉ាគី ប្រឆាំង ។ មិនតែប៉ុណ្ណោះ ហុងគ្រីបានព្រមានច្រានចោលសេចក្តីសម្រេចដើម្បីរារាំងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា សហគមន៍អឺរ៉ុប នឹងមានដំណោះស្រាយសមស្របសម្រាប់ប្រទេសហុងគ្រី និង ស្លូវ៉ាគី ទទួលបានសិទ្ធិពិសេស ។
ជាមួយគ្នានេះដែរ ប្រទេសប៉ូឡូញ បានស្នើឲ្យអឺរ៉ុប កំណត់ពេលវេលាច្បាស់លាស់ ថាតើប្រទេសជាសមាជិក ណាខ្លះត្រូវផ្អាកទិញប្រេង ថាមពលពីរុស្ស៊ី ដោយសង្ឃឹមថា ការដាក់ទណ្ឌកម្មនឹងមានប្រសិទ្ធភាពនៅចុងឆ្នាំ២០២២នេះ។
រដ្ឋមន្ត្រី ក្រសួងបរិស្ថានប៉ូឡូញ លោកស្រី Anna Moskwa នៅថ្ងៃទី ២ខែឧសភា បានប្រកាសថា «យើង ចង់ឲ្យមានការដាក់ទណ្ឌកម្ម ក្នុងពេលវេលាច្បាស់លាស់ណាមួយទៅលើប្រទេសរុស្ស៊ី ។
ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រី អាល្លឺម៉ង់ ពីររូប បានលើកឡើងថា ប្រទេសអាល្លឺម៉ង់នឹងគាំទ្រ រាល់ការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលប្រេងរុស្ស៊ីជាបន្ទាន់ ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អាល្លឺម៉ង់លោក Robert Habeck បានលើកឡើងថា អាល្លឺម៉ង់នឹងមិនប្រឆាំងរាល់ការដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរុស្ស៊ីនោះឡើយ ។ ជាការពិតណាស់នោះជាអម្រែកដែលយើងត្រូវប្រឈមមុខ ប៉ុន្តែយើងចាំបាច់ត្រូវតែអនុវត្ត៕ដោយ៖ ធីរីណា

រូបថត៖Reuters 


ចែករំលែក៖