ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ផ្លោងរបស់អ៊ុយក្រែន វាយប្រហារឃ្លាំងស្តុកប្រេងក្នុងតំបន់ Donetsk

ចែករំលែក៖

អន្តរជាតិ​៖​ អាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃពុធនេះថា ធុងស្តុកប្រេងចំនួន៤ត្រូវបានឆាបឆេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនត្រូវបានចោទប្រកាន់ថាបានបាញ់ផ្លោងចូលទីក្រុង Makeyevka នៃសាធារណរដ្ឋ Donetsk ។​ នេះបេី​យោង​តាមការចេញផ្សាយពីទី​ភ្នាក់ងារ​ RT​ នៅថ្ងៃពុធទី​០៤​ ខែឧសភា​ ឆ្នាំ​២០២២។

កងកម្លាំងការពារទឹកដីរបស់ DPR បានអះអាងថា មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារ និងពីរនាក់ទៀតរងរបួស។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្នុងតំបន់បានពណ៌នាព័ត៌មាននេះថាជា “បឋម” នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ Telegram ។

សារ​នោះ​ក៏​និយាយ​ដែរ​ថា ធុង​នីមួយៗ​អាច​ផ្ទុក​ប្រេង​បាន​ដល់​ទៅ ៥០០០ម៉ែត្រ​គូប។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន​រាយការណ៍​ថា ឃ្លាំង​ប្រេង​នេះ​កំពុង​ផ្តល់​ឱ្យ​កងកម្លាំង​រុស្ស៊ី​នូវ​ប្រេងឥន្ធនៈ៕

ដោយ​៖ស​ តារា(រូបថត៖RT)


ចែករំលែក៖