ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សូមច្រានចោលព័ត៌មានមិនពិតករណីជនសង្ស័យលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីយប់ថ្ងៃទី០៤​ ខែឧសភា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ សូមច្រានចោលព័ត៌មានមិនពិតមួយ​ ពាក់ព័ន្ធ​ករណីជនសង្ស័យលួចទូរស័ព្ទ​ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅ​ នៅចំណុចក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ប្រភពដដែលបន្តថា​ ជនរងគ្រោះឈ្មោះ ស្រី ភី ភេទ ស្រី មុខរបរបើកហាងលក់ទូរស័ព្ទនៅចំណុចខាងលើ​ បានមកប្ដឹងរាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ថា ក្នុងហាងរបស់គាត់មានចោចូលលួចយកទូរស័ព្ទ ។

សូមជម្រាបថា​ នៅចំណុចកើតហេតុជនរងគ្រោះ​ បានបង្ហាញកាមេរ៉ាសុវត្តិភាពគាត់បានឃើញជនជាតិចិនម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុមានរាងដូចរូបនៅក្នុងកាមេរ៉ានោះ ពេលនោះជនរងគ្រោះបានដឹកជនសង្ស័យមកកាន់ប៉ុស្តិ៍ដើម្បីជួយមើលផ្ទៀងផ្ទាត់ មួយសន្ទុះក្រោយមកជនរងគ្រោះប្រាប់សមត្ថកិច្ចថារូបនោះមិនមែនគាត់ទេពួកគាត់ក៏នាំគ្នាត្រឡប់ទៅវិញអស់ទៅ ករណីដែលថតវាស់កំពស់នោះ គឺគ្រាន់តែថតទុកជាឯកសារតាមនិតិវិធីរដ្ឋបាលនគរបាលប៉ុស្តិ៍តែប៉ុណ្ណោះ ។ 

ដូច្នេះ​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សូមច្រានចោលព័ត៌មានមិនពិតបំពុលសង្គមទាំងឡាយ និងសូមអំពាវនាវឱ្យបងប្អូនសាធារណៈធ្វើការចែកចាយព័ត៌មានតាមបណ្តាញសង្គមដោយមានមូលដ្ឋានច្បាស់លាស់ ៕

ដោយ​៖សហការី​


ចែករំលែក៖