ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ សារិកា​ឱឡុង ជាសកុណជាតិម្យ៉ាង ចូលចិត្តរស់នៅតំបន់ព្រៃភ្នំខ្ពស់ៗ និងជាតំបន់ព្រៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ហើយមានសំណើមខ្ពស់

ចែករំលែក៖

ភ្នំពេញ ៖ សារិកា​ឱឡុង ជាសកុណជាតិម្យ៉ាង ចូលចិត្តរស់នៅតំបន់ព្រៃភ្នំខ្ពស់ៗ និងជាតំបន់ព្រៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ហើយមានសំណើមខ្ពស់ ឬនៅតំបន់ព្រៃស្រោងផងដែរ ពិសេសជិតចម្ការកាហ្វេ។ នេះជាការបង្ហោះលើផេកផ្លូវការ របស់លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ លើផេកផ្លូវការរបស់លោក។ 

លោករដ្ឋមន្ត្រីបញ្ជាក់ថា, ជាទូទៅសារិកាឱឡុង បន្តពូជនៅខែ មេសា – កក្កដា និងជាសត្វដែលចូលចិត្តសុីផ្លែឈើជាអាហារ ប៉ុន្តែ​វាក៏សុី សត្វល្អិត ទឹកដមផ្កា និងពពួក សត្វជើងស្អិតជាអាហារផងដែរ។

ដោយសារសារិកាឱឡុងជាអំបូរសត្វដែលចេះប្រើសំលេងប្រដូច និងមានភាពបុិនប្រសព្វជាងសត្វសេក ទើបពួកវាត្រូវបានគេចាប់យកមកលក់ក្នុងទីផ្សាសត្វចិញ្ចឹម។ 

សារិកាឱឡុងវាក៏ជាសត្វមានប្រយោជន៍ដល់បរិស្ថានធម្មជាតិលើភពផែនដីយើងផងដែរ ដោយពួកវាជាអ្នកជួយធ្វើដំណើរបន្តពូជរបស់រុក្ខជាតិគ្រប់ប្រភេទទៅគ្រប់ ទីកន្លែង។

 ចំពោះស្ថានភាពអភិរក្ស សារិកាឱឡុង កំពុងរងការគំរាមកំហែងពីការប្រមូលចាប់យកទៅលក់ និងការកាប់ឆ្កាព្រៃ ហើយវាក៏ត្រូវបានគេចុះក្នុងបញ្ជីក្រហមផងដែរ IUCN  ជាប្រភេទកំពុងរងគ្រោះ៕

ប្រភព ៖ ជីវៈចម្រុះនៃប្រទេសកម្ពុជា


ចែករំលែក៖