ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសរបស់ លោក ហ៊ុន ណេង និងជាក្មួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានប្រាប់បណ្តាញព័ត៌មានថា, លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៧២ឆ្នាំ។
សូមបញ្ជាក់ថា, លោក ហ៊ុន ណេង បងប្រុស សម្តេចតេជោ ហ៊ុនសែន និងជា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ។ គាត់បានទទួលមរណភាពនៅមុននេះបន្តិច ៕
ដោយ ៖ សិលា