ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ លោកគ្រូជោគជ័យ Bun park និង នារីឆ្នើម ពេជ្រ ស្រីមុំ ពូកែខាងរកសុីបង្កើតជំនួញ ដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ មិនដឹងថាមានទំនាក់ទំនងរកសុីជាមួយគ្នា ដល់កម្រិតណា!!!

ចែករំលែក៖

ភ្នំពេញ ៖ លេចចេញរូបថតនារីសហគ្រិន ដ៏ឆ្នើម ដែលត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារ ជាមួយលោកគ្រូជោគជ័យ Bun park ។ តើជាមិត្តជិតស្និត ឬ ជាដៃគូរកសុីជំនួញជាមួយគ្នាឬយ៉ាងណា?

យោងតាម គណនី TikTok មួយឈ្មោះ J POV បានបង្ហោះវីដេអូខ្លីមួយ មានរូបនារីដែលត្រូវបានឃាត់ខ្លួន ថតជាមួុយលោកគ្រូជោគជ័យ Bun park ជាច្រើនសន្លឹកហាក់ដូចជាជិតដិត ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់ណាស់ ។ ហើយថែមទាំងបានសរសេរថា idol អើយហេតុអីចឹង Bun park ទើបចប់អីឡូវ….។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ  ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហើយស្រ្តីសង្ស័យ រូបនេះ កំពុងតែរៀបគម្រោង សាងសង់ អគារធំៗ ផ្សារទំនើប ភោជនីយដ្ឋាន ខុនដូ និងមានដៃគូរកសុីជាច្រើនទាំងស្រុកខ្មែរ និង ក្រៅប្រទេសផងដែរ។

ប្រភពបានបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួននារីឆ្នើមរូបនេះ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបានទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារ ។

នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារ តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

បច្ចុប្បន្នស្រ្តីសង្ស័យខាងលើ កម្លាំងជំនាញមិនទាន់បញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖